កម្ពុជានិងបង់ក្លាដេស្ហពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធា (Video Inside)
កម្ពុជានិងបង់ក្លាដែស បានជជែកលើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំង២ និងការគ្រោងចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគី ជាមួយគ្នាថែមទៀត ដើម្បីជាការបើកច្រកឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។
កិច្ចពិភាក្សានៃការពង្រឹងវិស័យសហប្រតិបត្តិការយោធានេះ ត្រូវបានលើកឡើងក្នុងឱកាស ជួបសំណេះសំណាលមួយកាលពីថ្ងៃទី១៤មិថុនារវាងមេបញ្ជាការកងទ័ពជើងគោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងមន្ត្រីអនុព័ន្ធយោធាបង់ក្លាដែសនៅទីបញ្ជាការដ្ឋានកងទ័ព ជើងគោករាជធានីភ្នំពេញ។
កម្ពុជា និងបង់ក្លាដេស បានភ្ជាប់ទំនាក់ទំនងគ្នា នៅឆ្នាំ១៩៧៣ ប៉ុន្តែត្រូវបានកាត់ផ្តាច់ក្នុង របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ បច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំង២ទោះមាន ច្រើនគ្រប់វិស័យនោះក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការយោធាមានកម្រិតតិចតួច។ ក្នុងជំនួបកាល ពីថ្ងៃទី១៤មិថុនា, ភាគីទាំង២បានរំពឹងថានាអនាគតខាងមុខ វិស័យប្រតិបត្តិការយោធានេះ នឹងកាន់តែមានភាពប្រសើរឡើង ដោយសារក្រសួងការពារជាតិនៃប្រទេសទាំងពីរ គ្រោងនឹង ចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃការយោគយល់ទ្វេភាគីជាមួយគ្នាថែមទៀត។
ប្រទេសកម្ពុជា និងបង់ក្លាដែស ធ្លាប់បានចុះហត្ថលេខាលើអនុស្សារណៈចំនួន ៩ កាលពីចុង ឆ្នាំ២០១៧ ដែលអនុស្សារណៈ បានផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ ទេសចរណ៍, បច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍, ការបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មរួម, ការអនុវត្តគោលដៅអភិវឌ្ឍន៍និរន្តរភាពឆ្នាំ២០៣០, ការបណ្ដុះបណ្ដាលការងារនិងវិជ្ជាជីវៈ, ការការពារកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងស្លាកស្នាមសង្គ្រាម, ការវិនិយោគលើវិស័យជលផល និងវារីវប្បកម្ម, កិច្ចសហការស្រាវជ្រាវរវាងវិទ្យាស្ថានសិក្សាអន្តរជាតិកម្ពុជានិងវិទ្យាស្ថានយុទ្ធ សាស្រ្តសិក្សាបង់ក្លាដែស, ព្រមទាំងការជំរុញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអា ជ្ញាធ អភិវឌ្ឍន៍វិនិយោគបង់ក្លាដែសថែមទៀត៕