កម្ពុជារំលឹកទិវាចងចាំរាត្រីថ្ងៃ២០មិថុនា៤៥ឆ្នាំមុន (Video Inside)
កម្ពុជាបានរំលឹកនូវទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពតរយៈពេល៤៥ឆ្នាំមុននេះ ដែលជាទិវានៃប្រវត្តិសាស្ត្រចារិកទុកសម្រាប់ខ្មែរជំនាន់ ក្រោយមិនត្រូវភ្លេចឡើយ។
៤៥ឆ្នាំមុនគឺនៅរាត្រីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត៤រូបផ្សេងទៀត បានចាកចេញពីទឹកដីកម្ពុជាឆ្ពោះទៅកាន់ប្រទេស វៀតណាម ដើម្បីស្វែងរកការគាំទ្រជួយសង្រ្គោះប្រទេសជាតិ និងប្រជាជនកម្ពុជាឲ្យចាកចេញ ពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។
ទិវាចងចាំនេះ បានធ្វើក្នុងនៅព្រំដែនកម្ពុជា និងវៀតណាម នៃតំបន់ X16 ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំងសម្តេចតេជោ និងយុទ្ធមិត្តទាំង៤រូបបានឆ្លងទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រកាល ពី៤៥ឆ្នាំមុន។
ទិវាថ្ងៃទី២០មិថុនាឆ្នាំ២០២២ដែលរំលឹកការចងចាំ៤៥ឆ្នាំមុននេះ បានអញ្ជើញ ចូលរួមដោយនាយករដ្ឋមន្ត្រីវៀតណាមលោកផាម មិញជិញ។