សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ជុំវិញការមិនបាត់បង់ទឹកដីសូម្បីមួយចង្អាមចំពោះវៀតណាម (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីកិច្ចប្រឹងប្រែងការពារទឹកដីនិងដែនអធិបតេយ្យភាព ជាតិរបស់កម្ពុជាជាពិសេសកិច្ចប្រឹងប្រែងចរចាលើវិស័យព្រំដែនជាមួយនឹងប្រទេសវៀតណាម ។
គួរកត់សម្គាល់ថារហូតមកទល់ពេលនេះ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែង ព្យាយាមដោះស្រាយលើបញ្ហាទឹកដីជាមួយវៀតណាមតាមរយៈខ្នាតផែនទីដែលបន្សល់ទុក ស្របតាមរដ្ឋធម្មនុញ្ញខ្មែរយ៉ាងណាក្តី, ក្រុមធ្វើនយោបាយប្រឆាំង នៅតែបន្តចោទថារាជរដ្ឋាភិបាលកម្ពុជា បានលួចកាត់ទឹកដីឱ្យវៀតណាមជាដដែលដោយសារការដឹងគុណជួយរំដោះប្រទេសចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម។
ផ្លែងក្នុងពិធីក្នុងខេត្តក្រចេះដែលមានការចូលរួមដោយនាយករដ្ឋមន្ត្រីវៀតណាមលោកផាម មិញជិញ ថ្ងៃទី២០មិថុនានេះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងជាសារបញ្ជាក់មួយប្រាប់ ទៅក្រុមដែលមានគំនិតទុច្ចរិតដាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា។
សម្តេចបានបញ្ជាក់ថាការដោះស្រាយបញ្ហាទឹកដីមិនឱ្យបាត់មួយចង្អាម មិនមែនតែចំពោះប្រទេសវៀតណាមប៉ុណ្ណោះទេ, ប្រទេសជិតខាងកម្ពុជាទាំងអស់ ក៏កម្ពុជាបានប្តេជ្ញាធ្វើដូចគ្នា ហើយកម្ពុជាមានទិសដៅប្រែក្លាយអតិតសមរភូមិរបស់កម្ពុជាទាំងអស់ឱ្យទៅតំបន់អភិវឌ្ឍន៍ និងទិសដៅទី២ប្រែក្លាយព្រំដែនជាប់ជាមួយប្រទេសជិតខាងទាំងអស់ឱ្យក្លាយជាព្រំដែន សន្តិ ភាព, មិត្តភាព, សហប្រតិបត្តិការនិងការអភិវឌ្ឍន៍។