រាជធានីរៀបចំកីឡារត់ម៉ារ៉ាតុងលើកដំបូងក្រោយកម្ពុជាលែងឆ្លងកូវីដ១៩ (Video Inside)
រាជធានីភ្នំពេញ បានរៀបចំសាឡើងវិញនិងជាលើកដំបូងបំផុតនូវកីឡារត់ប្រណាំងម៉ារ៉ាតុង ក្រោយស្ថានភាពការឆ្លងកូវីដ១៩ក្នុងប្រទេសបានធ្លាក់ក្នុងតួលេខសូន្យប្រមាណជាងមួយខែ រួចមកនេះ។ ។
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ ដែលមានមនុស្សចូល រួមប្រមាណ៥ពាន់ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩មិថុនា។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងថាព្រឹត្តិការណ៍ដែលបានរៀបចំនៅមុខព្រះបរមរាជវាំងកាលពីថ្ងៃអាទិត្យ កន្លងមកនេះ គឺដើម្បីអបអរទិវាថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏ដូចជាការចូលរួមរត់ដើម្បីមនុស្សធម៌, រត់ដើម្បីទីក្រុងស្អាត, រត់ដើម្បីសុខភាព និងរត់ដើម្បីស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ។
ចំពោះលទ្ធផលនៃការរត់នោះវិញ សម្រាប់វិញ្ញាសាវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រផ្នែកបុរស លេខ១ បានលើកីឡាករកម្ពុជាឈ្មោះ វ៉ាន់ ភារ៉ា, ខណៈលេខ១ ផ្នែកនារីវិញ បានទៅកីឡាកា រិនីជប៉ុនកញ្ញា អូតា ណាតស៊ូកូ Ota Natsuko ។
ចំណែកវិញ្ញាសារត់ ១០គីឡូម៉ែត្រ, ផ្នែកបុរស លេខ១ បានទៅកីឡាករមកពីប្រទេសអេត្យូពី ឈ្មោះអាយ៉ាល់ អានដាហ្ស Ayal Andarge, រីឯ លេខ១ផ្នែកនារី បានទៅកីឡាការិនីកម្ពុជា ឈ្មោះ ធុន សុម៉ាវត្ដី ៕