គណៈប្រតិភូអង្គការសម្ព័ន្ធពិភពឥស្លាមបំពេញទស្សនកិច្ចកម្ពុជា៦ថ្ងៃ (Video Inside)

អង្គការសម្ព័ន្ធពិភពឥស្លាម ហៅកាត់ថា រ៉ាប៊ីតា (RABITA) ដឹកនាំដោយបណ្ឌិត មហាំម៉ាត់ អាប់ ឌុល ការីម កំពុងបំពេញទស្សនកិច្ចកម្ពុជារយៈពេល៦ថ្ងៃ។

លោក មហាំម៉ាត់ អាប់ឌុលការីម គឺជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសអារ៉ាប៊ីសាអូឌីត និងបច្ចុប្បន្ន លោក ជាអគ្គលេខា ធិការសម្ព័ន្ធពិភពឥស្លាម ដែលគេចាត់ទុកថាជាអង្គការនៃសម្លេងឈានមុខមួយ លើពិភពលោក នៃសាសនាឥស្លាម និងជាអង្គការសំខាន់មួយដែលប្រយុទ្ធប្រឆាំងនឹងមនោគម វិជ្ជា ជ្រុលនិយម។

លោក មហាំម៉ាត់ អាប់ឌុលការីម ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, ជួបសម្តែងការគួរសម ចំពោះថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ព្រះរាជាណាចក្រកម្ពុជារួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន។

គណៈប្រតិភូ អង្គការសម្ព័ន្ធពិភពឥស្លាម ដដែលនេះ នឹងអញ្ជើញជួបសម្ដេចក្រឡាហោម ស ខេង, សម្ដេច ពិជ័យសេនា ទៀ បាញ់ និងលោក ប្រាក់ សុខុនដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រ សួងការបរទេស។

អង្គការសម្ព័ន្ធពិភពឥស្លាម នឹងចូលជួបសម្តែងការគួរសមចំពោះ សម្ដេច ព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស, និងសម្តេចព្រះអភិសិរីសុគន្ធាមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី។

ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា, គណៈ ប្រតិភូអង្គការសម្ព័ន្ធពិភពឥស្លាមនឹងមានជំនួបពិភាក្សាការងារជាមួយ បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា និងធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ,នៅ សារមន្ទីរជាតិ, នៅនៅតំបន់សហគមន៍ខ្មែរឥស្លាមផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner