សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១១៦ (Video Inside)
សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនដែលធ្វើឱ្យពិភពលោកបានរងគ្រោះ នៅតែរកច្រកចេញនៃការ បញ្ចប់មិនទាន់បាន។ ក្នុងពេលដែលអ៊ុយក្រែនទន់ដៃ និងត្រូវគេជំនួយអាវុធយោធា, ក្រុម បស្ចឹមបានប្រញាប់រួមគ្នា ធ្វើកិច្ចប្រជុំស្វែងរកការផ្តល់ជំនួយនោះជាបន្ទាន់ភ្លាម ដែលធ្វើឱ្យ រុស្ស៊ីមានក្តីខឹងសម្បារកាន់តែខ្លាំង។
កាលពីសប្តាហ៍មុនដើម្បីលើកទឹកចិត្តអ៊ុយក្រែនគ្រាដែល លើសមរភូមិប្រយុទ្ធត្រូវរុស្ស៊ី បានវាយសម្រុកកាន់តែខ្លាំងក្លាដើម្បីចង់ចូលគ្រប់គ្រងទាំងស្រុង ក្នុងតំបន់ដុនបាសនោះ, មេដឹកនាំបារាំង, អ៊ីតាលី, និងអាល្លឺម៉ង់នៃសហគមន៍អឺរ៉ុប និងសូម្បីតែមេដឹកនាំនៃប្រទេសអង់គ្លេស បានធ្វើទស្សនកិច្ចលើកទឹកចិត្តគាំទ្រ, សន្យាផ្តល់ ជំនួយ យោធានិងសេដ្ឋកិច្ច និងថែមទាំងបានជួយជ្រោមជ្រែងឱ្យអ៊ុយក្រែនសម្រេចនូវការរង់ចាំក្លាយ ជាសមាជិកពេញសិទ្ធិរបស់សហគមន៍អឺរ៉ុបថែមទៀត។
លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ភាពវិវត្តន៍នៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ថ្ងៃទី១១៦