សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបគណៈប្រតិភូអង្គការសម្ព័ន្ធពិភពឥស្លាម (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបគណៈប្រតិភូអង្គការសម្ព័ន្ធពិភពឥស្លាម ដឹកនាំ ដោយបណ្ឌិត មហាំម៉ាត់ អាប់ ឌុល ការីម ដែលកំពុងបំពេញទស្សនកិច្ចកម្ពុជារយ: ពេល ៦ថ្ងៃក្នុងប្រទេសកម្ពុជា។
អង្គការសម្ព័ន្ធពិភពឥស្លាម ដែលមានមូលដ្ឋានក្នុងប្រទេសអារ៉ាប់ សាអ៊ូឌី គឺជាអង្គការនៃសម្លេងឈានមុខមួយលើពិភពលោកនៃសាសនាឥស្លាម និងជាអង្គការ សំខាន់មួយដែលប្រយុទ្ធប្រឆាំងនឹងមនោគម វិជ្ជាជ្រុលនិយម។
បណ្ឌិត មហាំម៉ាត់ អាប់ ឌុល ការីម បានសម្ដែងក្តីរីករាយក្នុងពេល បំពេញទស្សនកិច្ចនៅ កម្ពុជា។ លោកបានចាត់ទុកថាកម្ពុជាដែលជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់លោក ជាប្រទេសមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះលោកចាត់ទុកថាជាតម្លៃពិតរបស់កម្ពុជា ដែលជាទី គោរព ជាទីគំរូសម្រាប់ពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក មហាម៉ាត់ អាប់ឌុលការីម ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សុខដុមនិយកម្ម ជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។
សម្ដេចតេជោបានមានប្រសាសន៍ប្រាប់គណៈប្រតិភូអង្គការសម្ព័ន្ធពិភពឥស្លាម ថាប្រទេសមួយអាចទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខ ដុមនីយកម្មជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណាកុំឱ្យមានភាពលំអៀង និងគេមិន អាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមាន គោលនយោបាយនិងវិធីសាស្រ្តដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕