សម្តេចតេជោទទួលជួបទូតអាល្លឺម៉ង់ដែលចប់អាណត្តិ (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅ កម្ពុជាដែលបានចប់អាណត្តិការងារ។
លោក គ្រីស្ទាន បឺហ្គើរ Christian Berger បានមានប្រសាសន៍ជម្រាប ប្រាប់សម្តេចនាយករដ្ឋមន្ត្រីថា លោកពិតជារីករាយដែលបានមកបំពេញបេសកកម្មការងារ រយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ជាក់នូវបេសកកម្មការងាររបស់ លោកកន្លងមកនេះដែលពាក់ព័ន្ធលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ដែលបានជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរគួរឱ្យកត់សម្គាល់។