សាលាដំបូងរាជធានីសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ ហ៊ុន សែន (Video Inside)
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើការកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាលបច្ចុប្បន្ន យោងតាមសំណើសុំរបស់សម្តេចតេជោ ហ៊ុន សែន។ ដីកាសម្រេច ៥ ចំណុច បានសរសេររៀបរាប់អំពីមូលហេតុនៃការផ្លាស់ប្តូរផ្អែកតាមអង្គហេតុនៃដំណើររឿងក្តី, ការអះអាងរបស់ភាគីនិងភស្ថុតាង និងការសំអាងហេតុ។
ដីកាសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញជាមួយហត្ថលេខានិងត្រារបស់លោកចៅ ក្រម តាំង ស៊ុនឡាយ បានសម្រេចនៅថ្ងៃទី២០មិថុនាឆ្នាំ២០២២ថា «កែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីថ្ងៃទី៤ខែមេសាឆ្នាំ១៩៥១ ទៅជាថ្ងៃទី៥ សីហាឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍១៥កើតខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២ពាន់៤៩៦។