ខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី១៥ឆ្នាំនៃទិវាអតីតយុទ្ធជន (Video Inside)
ខេត្តស្ទឹងត្រែងបានប្រារព្ធខួបលើកទី១៥ឆ្នាំនៃទិវាអតីតយុទ្ធជន។ សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញបានធ្វើសារលិខិតអបអរខួបទិវាអតីតយុទ្ធជននោះផងដែរ ដោយបញ្ជាក់ថា ទិវាខួបនោះ គឺជាទិវាប្រវត្តិសាស្ត្រ រំលឹកដល់គំរូវីរភាពដ៏មោះមុតនិងគុណបំណាច់ដ៏ធំធេង របស់វីរយុទ្ធជន យុទ្ធនារីនៃកងកម្លាំងប្រដាប់ អាវុធនិងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែល បាន ពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិងមាតុ ភូមិជាទីស្នេហា។