សហគមន៍អន្តរជាតិបានថ្កោលទោសអាមេរិកភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកលើការហាមឃាត់ការរំលូតកូន
អត្ថបទដោយ៖
AMS OneMinute
ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថា ការសម្រេចចិត្តរបស់តុលាការអាមេរិកគឺជាជំហានថយក្រោយដ៏ធំសម្បើមមួយ និងជាការប៉ះទង្គិចដ៏ធំចំពោះសិទ្ធិមនុស្ស និងសមភាពយេនឌ័រ។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការខកចិត្ត ដោយលោករំពឹងលើអាមេរិកខ្លាំងណាស់ នៅពេលនិយាយអំពីការការពារសិទ្ធិស្ត្រី។
មេដឹកនាំបារាំង អង់គ្លេស អេស្ប៉ាញ និងន័រវេសក៏បានថ្កោលទោសការសម្រេចនេះថាជាបញ្ហាប្រឈមចំពោះសេរីភាពស្ត្រី។
នាយករដ្ឋមន្ត្រីកាណាដាបានចាត់ទុកព័ត៌មាននេះថាគួរឱ្យរន្ធត់ ហើយបានអះអាងថា “គ្មានរដ្ឋាភិបាល អ្នកនយោបាយ ឬបុរសណាម្នាក់គួរប្រាប់ស្ត្រីអំពីអ្វីដែលនាងអាចធ្វើបាន និងមិនអាចធ្វើជាមួយនឹងរាងកាយរបស់នាងបានទេ។ ខ្ញុំចង់ឱ្យស្ត្រីនៅកាណាដាដឹងថា យើងគាំទ្រសិទ្ធិជ្រើសរើសរបស់អ្នកជានិច្ច”។

ប្រភព៖ Aljazeera