បើករថយន្តធ្លាក់ចូលប្រឡាយទឹកស្អុយ ៖ ប្រពន្ធស្លាប់, ប្ដីត្រូវបានជួយសង្គ្រោះទាន់

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរបានបើករថយន្តយ៉ាងលឿនហើយរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយបណ្ដាលឲ្យប្រពន្ធលង់ស្លាប់ រីឯប្ដីត្រូវបានប្រជាពលរដ្ឋសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចខាងត្បូងក្រសួង នគរដែនដីរូបនីយកម្ម និងសំណង់ប្រហែល ២០០ម៉ែត្រ តាមបណ្តោយផ្លូវហ្គេនភ្នំពេញ ឬក៏ហៅផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ កង ភក្តី ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្ទះE2 ផ្លូវE ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯប្ដីមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បើតាមសម្ដីសន្តិសុខបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់ឃើញរថយន្តម៉ាកកូរូឡា ពណ៌ស្ករ ពាក់ផ្លាក លេខបាត់ដំបង2A.2068បើកតាមបណ្ដោយផ្លូវហ្គេនភ្នំពេញ ឬក៏ហៅផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្តាំដៃធ្លាក់ចូល ប្រឡាយទឹកស្អុយហើយក៏ឃើញបុរស ដែលជាប្ដីស្រវ៉ាចេញមកខាងក្រៅ ខណៈ ពេលនោះកម្លាំងសន្តិសុខដែលយាមកាម នៅទីនោះបានជួយចាប់ទាញដៃគាត់ឲ្យរួចផុតជីវិត នៅតែប្រពន្ធរបស់គាត់ជាប់នៅក្នុងរថយន្តក៏លិចបាត់ឈឹង រយៈពេលប្រហែលមួយ ម៉ោងជាងទើបបានប្រជាពលរដ្ឋនាំគ្នាមុជចាប់ចងរថយន្តទាញឡើងអណ្ដែតមកលើហើយក៏ ចាប់ទាញស្ត្រីដែលត្រូវជាប្រពន្ធចេញពីរថយន្តយកមកលើគោក តែអកុសលស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិតទៅហើយ ។

បើតាមសម្ដីប្ដីរបស់ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ពួកគាត់មុនកើតហេតុបានចេញពីផឹកស៊ីក្នុងខេធីវីមួយកន្លែងហើយក៏ជិះតាមបណ្ដោយផ្លូវខាងលើដើម្បីឆ្ពោះទៅផ្ទះ តែមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយនេះតែម្ដងទៅ។

ក្រោយពីកើតហេតុ មសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏ឲ្យរថយន្តស្ទូចយករថយន្តចេញពីក្នុងទឹកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវរួមទាំងកាបូបលុយរបស់ជនរងគ្រោះដែលនៅក្នុងនោះមានលុយចំនួន ៩៧០ដុល្លារលុយខ្មែរ ៤២ម៉ឺនរៀល ខ្សែក២ខ្សែរចិញ្ចៀន ២វង់ បន្តោងខ្សែកពីរនឹងទូរសព្ទដៃមួយគ្រឿងបានរក្សាទុកជូនជនរងគ្រោះនៅពេលក្រោយ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យប្តីជនរងគ្រោះដឹកយកទៅចាក់អង្រែក្រោមដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ ៖ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner