នាគបាញ់ទឹកនាអតីតកាល និងបច្ចុប្បន្ន
សួនច្បារនាគបាញ់ទឹក ឬប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនិយមហៅថា សួនច្បារវិមានឯករាជ្យ គឺជាសួនលម្អដ៏ជាទីពេញនិយមមួយនៅចំកណ្តាលរាជធានី ស្ថិតលើមហាវិថី ព្រះសីហនុ។ សួននាគបាញ់ទឹក មានលម្អដោយរូបសំណាកនាគបើកពពារ៤ក្បាលព័ន្ធកន្ទុយគ្នា ទ្ររង្វង់មូលមួយនៅផ្នែកខាងលើ ហើយមានទឹកបាញ់ចេញតាមមាត់។ បច្ចុប្បន្នជារៀងរាល់ព្រឹក និងល្ងាច សួនដ៏ស្រស់ស្អាតមួយនេះ ជាទីមនោរម្យសម្រាប់ប្រជាពលរដ្ឋជួបជុំកម្សាន្ត និងហាត់ប្រាណដើម្បីសុខភាពផងដែរ៕
#ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ការរំដោះជាតិ #អតីតកាល #សួនច្បារនាគបាញ់ទឹក #បច្ចុប្បន្ន