រថយន្តស៊េរីទំនើប Mercedes បុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ ធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបានបើករថយន្តស៊េរីទំនើប Mercedes មួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់ចំនួនពីរកង់ ធ្វើឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច កាលពីវេលាម៉ោង ៣៖៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១ ខែកក្កដាឆ្នាំ២០២២ នៅត្រង់ចំណុចស្តុបប្រសាទពេជ្រ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ ១៨២ ស្ថិតតក្នុងសង្កាត់បឹងរាំង ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes ពណ៌ខ្មៅពាក់ផ្លាកភ្នំពេញ2AJ-2388 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្តាលឲ្យបាក់អស់ពីកង់ ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ ទៅលែងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចររាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner