នាយករដ្ឋមន្រ្តីជប៉ុន សន្យាពង្រឹងសេដ្ឋកិច្ចប្រទេសឡើងវិញ បន្ទាប់ពីគណបក្សខ្លួនឈ្នះការបោះឆ្នោតព្រឹទ្ធសភាជប៉ុន

តូក្យូ៖ គណបក្សចម្រុះដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរី បានទទួលជ័យជម្នះជាមួយការកាន់កាប់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា ឬសភាជាន់ខ្ពស់ តែពីរ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី ជប៉ុនលោក សិនហ្សូ អាបេ ត្រូវបានគេធ្វើឃាត។

ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្ យសេរីរបស់លោក អាបេ និងនាយករដ្ឋមន្ត្រីជប៉ុនសព្វថ្ងៃ គឺលោក គីស៊ីដា ហ្វូមីអុ រួមទាំងគណបក្ស កូមីតុ ដែលជាបក្សសម្ព័ន្ធមិត្ត ទទួលបានអាសនៈចំនួន ៧៦ នៅក្នុងចំណោមអាសនៈ១២៥ ដោយក្នុងនោះគណបក្សរបស់លោក អាបេ ម្នាក់ឯងទទួលបាន ៦៣អាសនៈដែលជាសំឡេងភាគច្រើន បើទោះជាមិនអាចកាន់កាប់ សំឡេងភាគច្រើនដាច់ខាតនៅក្នុងព្រឹទ្ធសភាក៏ដោយ។

បន្ទាប់ពីទទួលបានជ័យជម្នះ លោក គីស៊ីដា បានសន្យាថា នឹង ដោះស្រាយបញ្ហាធំៗដែលជប៉ុនកំពុងប្រឈមក្នុងនោះរួមមានជំងឺកូវីដ១៩, សង្រ្គាមនៅអ៊ុយក្រែន និងការឡើងថ្លៃទំនិញដើម ហើយលោកក៏ បានសន្យាពង្រឹងសេដ្ឋកិច្ចជប៉ុនឡើងវិញផងដែរ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner