ជនជាប់ចោទ ប្រុស-ស្រីបីនាក់ ត្រូវបានតុលាការ តម្កល់ទោសជាប់គុក ២ ទៅ ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ឆបោក និងសម្អាតប្រាក់

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ បានតម្កល់ទោស ជនជាប់ចោទ ចំនួន៣នាក់ ជនជាតិ នីហ្សេរីយ៉ាម្នាក់ និង ស្ត្រីខ្មែរចំនួន ២នាក់ ជាប់ពាក់ព័ន្ធនឹងកា ឆបោក និង សម្អាតប្រាក់ ចំនួនជាង២០ ដុល្លារអាមេរិក តាតាមប្រព័ន្ធ អ៉ីនធឺណិត ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០២០។

លោក គី ឬទ្ធី ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានឱ្យដឹងថា ជនជាប់ចោទបីនាក់ ខាងលើនេះ ទី១-ឈ្មោះ OLOWOGEMO SUNKANMI DAVID ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា មុខរបរ ជាអាជីវករ។ ទី២-ឈ្មោះ ង៉ាន់ សំស្រីពេជ្រ អាយុ ២៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ OLOWOGEMO SUNKANMI DAVID។ និងទី៣-ឈ្មោះ មុត លក្ខិណា ហៅ ស្រី ម៉ៅ អាយុ ៣៣ឆ្នាំ។

គួររំលឹកថា ជនជាប់ចោទ ចំនួនបីនាក់ ខាងលើនេះ ត្រូវបានចាប់ ឃាត់ខ្លួនបាន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងរាជធានី ភ្នំពេញ។

ក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ចំនួន៣នាក់ ខាងលើនេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាត់ទោស នាថ្ងៃទី២៣ ខែមិនា ឆ្នាំ ២០២២ ទី១-ឈ្មោះ OLOWOGEMO SUNKANMI DAVID ដាក់ពន្ធនាគាកំណត់ ៣ឆ្នាំ និងពិន័យ ២០០លានរៀល។ ទី២-ឈ្មោះ ង៉ាន់ សំស្រីពេជ្រ និង ទី៣-ឈ្មោះ មុត លក្ខិណា ដាក់ពន្ធនាគារ កំណត់ ២ឆ្នាំ ៦ខែ និងពិន័យ ១០០លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ពីបទ (ឆបោក និងសម្អាតប្រាក់ តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរៈវកម្ម តែពួកគេ បានប្តឹងឧទ្ធរណ៍៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner