ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានគោរព វិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២២ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងបរិស្ថានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ស៊ិនហ្សូ អាបេ នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ស៊ិនហ្សូ អាបេ បានទទួលមរណភាពនៅរសៀលថ្ងៃទី៨ខែកក្កដាសប្តាហ៍មុនបន្ទាប់ពីរងការបាញ់ ប្រហារដោយខ្មាន់កាំភ្លើងក្នុងកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុងណារ៉ា(Nara)ភាគខាងលិចប្រទេសជប៉ុន៕ដោយ៖ម៉ាដេប៉ូ





ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។