ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលគាប់ចិត្តបំផុតសម្រាប់អាជីវកម្ម ដូច្នេះសូមកុំឲ្យខកខានឳកាសចំណេញ។ ក្នុងពេលនេះប្រសិនបើអ្នកនឹងធ្វើសកម្មភាពយ៉ាង ក្លាហាន និងការសម្រេចចិត្តយ៉ាងច្បាស់លាស់ ដើម្បីទទួលបានភាពជោគជ័យក្នុងរយៈពេល ខ្លី។ ប៉ុន្តែក្នុងពេលដែលដែលមានស្ថានភាពល្អប្រសើរនេះ សូមកុំបែកខ្ញែកការងារ ឬធ្វើការ ងារច្រើនពេកក្នុងពេលតែមួយ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលដ៏ល្អបំផុត សម្រាប់ការដោះស្រាយបញ្ហាដែលសំខាន់។ បន្ថែមពីលើចំណុចវិជ្ជមានទាំងនេះ សូមព្យា យាមប្រើទេពកោសល្យរបស់អ្នកដើម្បីជាប្រយោជន៍។
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់ការងារទាំងឡាយដែលលោកអ្នកកំពុង បំពេញនឹងទទួលបានភាពជោគជ័យគ្រប់យ៉ាង។ ស្ថានភាពនានានៅក្នុងថ្ងៃនេះមានលំនឹង ណាស់ ដូច្នេះមិនមានអ្វីត្រូវព្រួយបារម្ភអោយជ្រុលពេកទេ។ បន្តសកម្មភាពការងាររបស់ខ្លួន ហើយប្រសិនជាល្អិគណាដែលលោកអ្នកចង់ច្បាស់ប្តូរកន្លែងការងារ ឬបរិបទការងារគឺអាច ធ្វើទៅបានដោយងាយស្រួល។ ទន្ទឹមនឹងនេះ សូមព្យាយាមធ្វើការដែលប្រកបទៅដោយ ទំនួលខុសត្រូវបំផុត។ ផ្ទុយទៅវិញ ចំពោះសូមលោកអ្នករក្សាស្ថេរភាពហិរញ្ញវត្ថុ កុំចាយវាយ ច្រើនលើសខ្ទង់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ឥឡូវនេះមិនមែនជាពេលវេលាដែលល្អបំផុតសម្រាប់ ស្វែងរកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះគឺល្អប្រសើរសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង លើសពីនេះ ប្រហែលជាអ្នកនឹងបានតម្លើងប្រាក់ខែផង។  ចំពោះបញ្ហាក្នុងពេលនេះអាចនៅ មានខ្លះ ប៉ុន្តែគឺមិនមានអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ។ ហើយបើទោះបីជាលាភសំណាងធំមិន នៅខាងលោកអ្នកក៏ដោយ ក៏គ្មានហេតុផលណាមួយឲ្យអ្នកមានការព្រួយចិត្តនោះដែរ ដោយសារលោកអ្នកកំពុងដើរនៅលើទិសដៅដែលរីកចម្រើនណាស់។ ក្រៅពីនេះ លោកអ្នក អាចបញ្ចេញមតិបានដោយសេរី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ ការងារបស់លោកអ្នកក្នុងពេលនេះពឹងពាក់ទាំងស្រុងទៅ លើការខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបាន ប៉ុន្តែសម្រាប់ជំនួយប្រហែលជាលំបាកបន្តិច។ ក្រៅពីនេះ លោកអ្នកអាច ធ្វើការផ្លាស់ប្តូរការងារ និងប្តូរកន្លែងការងារបានដោយមិនមានអ្វីជាការលំបាកនោះទេ។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ ក្រៅពីនេះសូមរក្សាគំលាតពីមនុស្សដែលមានកំណើតឆ្នាំម្សាញ់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលអំណោយផលសម្រាប់ការងារទាំងអស់។ លោកអ្នកមានពេលវេលាពេញលេញបំពេញការងារតាមការប៉ងប្រាថ្នា មិនត្រឹមតែប៉ុណ្ណោះអ្នកអាចសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលអ្នកត្រូវធ្វើក្នុងពេលនេះគឺត្រូវមានគំនិតវិជ្ជមានជានិច្ច។ រាល់ព្រឹត្តិការណ៍ទាំងអស់នឹងមានភាពវិជ្ជមានទាំងអស់នៅចុងបញ្ចប់ គ្រាន់តែត្រូវអត់ធ្មត់បន្តិច។ ក្រៅពីនេះ​ លោកអ្នកទទួលបានអំណោយផលក្នុងការសម្របទៅនឹងហេតុការណ៍ និងការដោះស្រាយបញ្ហាដោយមិនបន្សស់ស្លាក ស្នាមនោះទេ។ សម្រាប់គូស្នេហ៍មានភាពល្អូកល្អឺនណាស់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរារំលឹកដល់ការសងបំណុល និងការបញ្ចៀសពីការចំណាយលុយកាក់ច្រើន។ ប្រហែលជាអ្នកអាចភ្លេចប្រតិបត្តិការ ឬការណែនាំឲ្យបំពេញការងារពីថ្នាក់លើ មានភាពយឺតយ៉ាវក្នុងការផ្តល់របាយការណ៍ ឬការសងបំណុលជាដើម។ ចំពោះការពឹងពាក់អាស្រ័យទៅកាន់មនុស្សនៅជុំវិញខ្លួនអាចមានការលំបាកខ្លាំង ដូច្នេះសូមព្យាយាមបំពេញការងារដោយខ្លួនឯង។ ក្រៅពីនេះ សូមលោកអ្នកមានភាពអធ្យាស្រ័យ អត់ធ្មត់ ហើយមានអធ្យាស្រ័យខ្ពស់។ ក្នុងនោះមិនគួរមានការសង្ស័យនោះទេ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ការល្បួង។ ប្រហែលជាសេចក្តីស្នេហាក្នុងការិយាល័យនឹងនាំមកនូវអារម្មណ៍ដ៏រស់រវើកក្នុង ជីវិតរបស់អ្នក ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះ ដែរ គួរកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ឬគួរ កុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។

ឆ្នាំមមែ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះសូមផ្តោតការយកចិត្តទុកដាក់ទៅលើ ការងារ និងការទទួលខុសត្រូវរបស់អ្នក។ សូមធ្វើអ្វីដែលអ្នកអាចធ្វើទៅបាន មិនចាំបាច់រងចាំ ការងារ ឬឳកាសបន្តទៅទៀតនោះទេ។ ការងារតិចតួចក្តី ក៏នឹងផ្តល់ផលជាទីពេញចេញ ចំពោះលោកអ្នកផងដែរ។ ប៉ុន្តែប្រសិនបើអ្នកមានលទ្ធភាពកាន់តែធំនោះ សូមកុំមានភាព ស្ទាក់ស្ទើរ គឺអ្នកអាចធ្វើការងារនោះទៅបាន។ ដោយឡែកទំនាក់ទំនងក្នុងក្រុមអាចមានភាព រង្គោះរង្គើបន្តិច ដូច្នេះការព្យាយាមយល់ដឹងពីស្ថានភាព។ ​ចំណែកចំណុចសំខាន់ក្នុងពេល នេះគឺសូមរក្សាការសំងាត់ឲ្យបានក្នុងកំរិងអតិបរមា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ និងដៃគូនោះទេ។ សូមពន្យាពេលសម្រាប់កិច្ចពិភាក្សាអំពី បញ្ហាសំខាន់ៗ ហើយរងចាំពេលវេលាអំណោយផលនៅថ្ងៃខាងមុខ។ នៅក្នុងថ្ងៃនេះមិនគួរ មានមហិច្ចតាធំក្នុងការងារ និងជំនួញនោះទេ ដោយសារផលដែលទទួលបានមិនសមប្រកប នឹងកំលាំង និងដើមទុនដែលអ្នកដាក់ចេញនោះទេ។ បើទោះបីជាស្ថាននេះមិនធ្វើឲ្យអ្នក ពេញចិត្តក្តី សូមកុំព្រួយបារម្ភពីព្រោះអ្នកមានពេលវេលាល្អគ្រប់គ្រាន់ដើម្បីបំពេញក្តីស្រមៃ របស់ខ្លួន និងស្តារស្ថានភាពនេះឲ្យទៅប្រសើរវិញបាន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានសកម្មភាពដ៏រស់រវើក ហើយអ្នកក៏អាចបញ្ចប់ការងារបានយ៉ាងរហ័ស និងត្រឹមត្រូវផងដែរ។ សូមចាត់ចែងពេលវេលាថ្ងៃនេះរៀបចំគម្រោងការងារទៅថ្ងៃខាងមុខ។ អនាគតរបស់អ្នកនឹងមានលូតលាស់ ប៉ុន្តែក៏គួរត្រៀមខ្លួនសម្រាប់ការងារដ៏លំបាក និងហត់នឿយខ្លះផងដែរ។ ដោយឡែក ភាពមិនចុះសម្រុង ការប្រទះមតិរិះគន់ និងការវាយតម្លៃបែបអវិជ្ជមានខ្លះអាចនឹងកើតឡើងក្នុងរង្វង់ការងារ ដូច្នេះសូមរក្សាទឹកចិត្តឲ្យបានល្អ និងធ្វើអ្វីៗជាមួយនឹងហេតុផលជានិច្ច។  

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ។ លើសពីនេះ លោកអ្នកមិនគួរនៅឆ្ងាយពីការរៀនសូត្រ ដកស្រង់យកបទ ពិសោធន៍នោះទេ ចូរចាប់ផ្តើមចូលរួមក្នុងវគ្គបណ្តុះបណ្តាល។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ ចំពោះអាជីពនានារំពឹងថានឹងទទួលបានភាពត្រចេះត្រចង់ណាស់។ អ្នកប្រហែលជាអាចជៀសវាងស្ថានភាពតានតឹង ប៉ុន្តែក៏គួរគ្រប់គ្រងខ្លួនឯងពេញមួយថ្ងៃ។ ក្នុងពេលនេះអ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលអាចជួយសម្រួលការលំបាក ឲ្យឈានដល់ភាពជោគជ័យបាន។ លោកអ្នកក៏រំពឹងថាទទួលបានដំ ណឹងរីករាយដែលបានរងចាំជាយូរមកហើយ ការតម្លើងឋានៈ ការផ្តល់ឪកាស និងដំណើរ បេសកកម្មដែលមិនបានព្រៀងទុក។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ឆ្លូវ រោង កុរ រាសីឡើងខ្ពស់ត្រដែត។ ឧបសគ្គនៅក្នុងពេលនេះបានកំចាត់ចោល ទាំងអស់ ដូច្នេះលោកអ្នកជួបប្រទះតែភាពជោគជ័យ និងទ្រព្យសម្បតិ្តប៉ុណ្ណោះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ​ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។  ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner