ប្រមុខដឹកនាំកម្ពុជាប្តេជ្ញារៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ទទួលបានជោគជ័យ (Video Inside)
ប្រមុខដឹកនាំនៃប្រទេសកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១កក្កដាឆ្នាំ២០២២ ដោយការប្តេជ្ញាការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។
កម្ពុជាបានត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេមក្នុងសប្តាហ៍ទីមួយនៃខែឧសភាឆ្នាំ២០២៣ ក្រោយការខកខានឱកាសច្រើនដងដោយ កន្លងមកនេះ។
ប្រសាសន៍ថ្លែងបញ្ជាក់របស់សម្តេចតេជោហ៊ុនសែនជុំវិញការប្តេជ្ញានេះ បានធ្វើឡើងខណៈ កម្ពុជាកម្ពុជាកំពុងរៀបចំកិច្ចប្រជុំរយៈពេល៣ថ្ងៃនៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍រវាងពីថ្ងៃទី១១ដល់១៣កក្កដា។ សម្តេចបានថ្លែងស្វាគមន៍គណៈប្រតិភូពីបណ្តាប្រទេសនានាដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ៣ថ្ងៃនេះនៅលើ ទឹកដីព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាបានចាប់ផ្តើមការរាប់ថយក្រោយ Count Down ថ្ងៃដេលត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះលើក ដំបូងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអា ស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ នឹងមកដល់ក្នុងរយៈពេល២៩៧ថ្ងៃទៀតគិតត្រឹមថ្ងៃទី ១១ ខែកក្កដាឆ្នាំ២០២២នេះ។