ផ្ទះពលរដ្ឋ១៧ខ្នង និងផ្លូវលំមួយចំនួននៅ ខេត្តមណ្ឌលគិរី បានរងជំនន់ទឹកភ្លៀង (Video Inside)

យ៉ាងហោចមានផ្ទះពលរដ្ឋ១៧ខ្នង និងផ្លូវលំមួយចំនួននៅ ខេត្តមណ្ឌលគិរី បានរងការជន់នឹងជំនន់ទឹកភ្លៀង។ 

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម បានឱ្យដឹងថ្ងៃនេះថា ភ្លៀងបានធ្លាក់ជាប់ៗគ្នាអស់រយៈ ពេល ០៣ថ្ងៃកន្លងមក ក្នុងកម្រិត ១១០មម បានធ្វើឲ្យផ្លូវទឹក តាមអូរធម្មជាតិ ក្នុងភូមិសាស្រ្ត ភូមិអូររណា ឃុំស្រែខ្ទុម នៃស្រុកកែវសីមា មានជំនន់ទឹកភ្លៀង លិចចូលផ្ទះប្រជាពលរដ្ឋ ចំនួន១៧ខ្នងផ្ទះ, លិចហូរលើផ្លូវលំប្រវែង ១៥០ម ។ មិនមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វឡើយ ពាក់ព័ន្ធនឹងជំនន់ ទឹកភ្លៀងនេះ។

ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងដល់ពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នថែមទៀត ខណៈកម្ពុជាក្នុងសប្តាហ៍នេះ ទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាបពីប្រទេសជិតខាង និង ខ្យល់មូសុងនិរតី ដែលនឹងមានភ្លៀងធ្លាក់បន្តថែមទៀត ។

ads banner