រថយន្ត Alphard ២គ្រឿង បុកគ្នាខ្ទេចមុខទាំងស្រុង បានបណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាល ០៦នាក់ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

អត្ថបទដោយ៖
ឈឹម សុផល

កំពង់ស្ពឺ ៖ អត្តសញ្ញាណ អ្នកបើកបរ រថយន្ត ស៊េរីទំនើបទាំង២គ្រឿង លើផ្លូវល្បឿនលឿន ( រាជធានី ភ្នំពេញ – ខេត្ត ព្រះ សីហ នុ ) គ្រោះថ្នាក់ត្រង់ចំណុច គីឡូម៉ែត្រ លេខ ៦៦-៦៧ នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលា ម៉ោង១ និង ៤៥ នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ២០២២ ត្រូវបានស្គាល់ហើយ។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថាករណី គ្រោះថ្នាក់ចរាចរណ៍នេះ គឺ មានរថយន្ត អាល់ ហ្វាដ (Alphard) ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BQ-7666 បើកបរដោយជនជាតិចិន ( របួសស្រាល ) និង មានអ្នករួមដំណើរ ឈ្មោះ ZHANG LI ភេទស្រី អាយុ ៣៧ឆ្នាំ ជាជនជាតិចិន ( របួសធ្ងន់ត្រូវបញ្ជូន ទៅពេទ្យកាល់ម៉ែត) លុះមកដល់ចំណុចកើតហេតុក៏ បានបើកប្តូរគន្លងផ្លូវពីឆ្វេង ចូលមកគន្លងខាងស្ដាំ ក៏បានបុកគ្នាជាមួយរថយន្ត ម៉ាកអាល់ហ្វាដ (Alphard) មួយគ្រឿងទៀត ពណ៌ស ស្លាកលេខ ព្រះសីហនុ 2D-9666 បើកបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ លឹម កុសល ភេទ ប្រុស អាយុ ៤១ឆ្នាំ នៅភូមិស្ទឹងសំរោង សង្កាត់អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ( រងរបួសស្រាល ) និង មានអ្នករួម ដំណើរចំនួន ០៣នាក់ រួម មាន ៖

1- ឈ្មោះ សុខ លៀង ភេទប្រុស អាយុ ២៩ឆ្នាំ នៅខេត្តព្រះសីហ នុ ( របួសធ្ងន់ បាក់ ភ្លៅ ខាងស្តាំ )
2- ឈ្មោះ JING WEI ភេទប្រុស អាយុ ៣១ ឆ្នាំ សញ្ញា តិ ចិន ( របួសធ្ងន់ បាក់ដៃ ឆ្វេង ) បញ្ជូនទៅមន្ទីរពេទ្យ រ៉ូ យ៉ាល់ភ្នំពេញ
3- ឈ្មោះ LE THI NHUY ភេទស្រី អាយុ ២២ឆ្នាំ សញ្ជាតិវៀតណាម ( របួសស្រាល ) ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្ដាលឲ្យមនុស្ស រងរបួសសរុប ០៦នាក់ ( ស្រី ២) ក្នុង នោះរបួសធ្ងន់ ៣នាក់ ( ស្រី ១) ត្រូវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ឯកជន នៅម្ដុំតាឡាត់ ។

បច្ចុប្បន្ន កម្លាំងនគរបាល បានខិតខំ ប្រឹងប្រែង យកចិត្ដទុកដាក់ជួយអន្ដរាគមន៍ និងសង្គ្រោះមនុស្សព្រមទាំង ដោះស្រាយ ស្ទួចរថយន្ត ទាំង ២ គ្រឿង នាំយកមករក្សាទុកនៅ អធិការដ្ឋាន នគរបាល ស្រុក ភ្នំស្រួច ជា បណ្ដោះអាសន្ន ៕ ប្រភព ៖ កំពង់ស្ពឺ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner