កម្ពុជាបញ្ចុះតម្លៃសាំងធម្មតា នៅត្រឹម ៥២៥០រៀលក្នុងមួយលីត្រ
អត្ថបទដោយ៖
ឈុន លីដា
ភ្នំពេញ៖ យោងតាមលិខិតពីក្រសួងពាណិជ្ជកម្ម ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលទទួលបានឱ្យដឹងថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,២៥០រៀល ក្នុងមួយលីត្រ សាំងម៉ាស៊ូតតម្លៃ ៥,៦០០រៀល ក្នុងមួយលីត្រប៉ុណ្ណោះ។
សូមជំរាបថា កាលពី១០ថ្ងៃមុន ប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០ រៀល តែសម្រាប់ ១០ថ្ងៃទៀត គឺតម្លៃសាំងធម្មតានៅកម្ពុជា ចុះ ៥៥០ រៀល ក្នុងមួយលីត្រ ៕ ដោយ៖លីដា


ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន