រថយន្ត Lexus GS300 បើកលឿនរេចង្កូត ទៅ បុក រះ ឡំប្រឺតានិងបុក របង ការដ្ឋាន សំណង់រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរស ពីរ នាក់ បានរួមដំណើរជាមួយគ្នា និងទើបចេញពី ក្លិប កម្សាន្ត បានបើករថយន្ត យ៉ាងលឿន រេចង្កូត ទៅ បុក រះ ឡំប្រឺតា និង បន្ត ទៅបុក របង ការដ្ឋាន សំណង់ នៅ ក្បែរ នោះ ទៀតបណ្តាល ឱ្យរង ការ ខូចខាត តែសំណាងល្អ មិនបណ្តាលឱ្យមានអ្នករង របួស នោះទេ បង្កការ ភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៣ ៖១៥ ទៀប ភ្លឺថ្ងៃ ទី ១២ ខែកក្កដា ឆ្នាំ ២០២២ នៅ តាម បណ្តោយ វិថី ព្រះ សុធារស កែង ផ្លូវលេខ ២៩៤ ស្ថិត ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

តាមប្រភព ព័ត៌មានពី ម្ចាស់ ឡំប្រឺតាបាន ឱ្យដឹង ថា មុន ពេល កើតហេតុ គាត់បាន ដឹក ភ្ញៀវ នារី ២ នាក់ ធ្វើ ដំណើរ តាម បណ្ដោយ វិថី ព្រះ សុធារស ហើយ បាន ឈប់ ឡំប្រឺតា ដើម្បី រង់ចាំ ភ្ញៀវ ចុះ ទិញ អីវ៉ាន់ ពេល នោះ ស្រាប់តែ មាន ឡំប្រឺតា មួយ គ្រឿង ទៀត មក ឈប់ ពីក្រោយ ឡំប្រឺតា របស់ គាត់។ ប្រភពព័ត៌មាន បន្តទៀត ថា ខណៈ នោះ ដែរស្រាប់តែ មាន រថយន្ត មួយ គ្រឿង ម៉ាក Lexus GS300 ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 2BD-6494 បើកបរ និង រួម ដំណើរ ដោយ បុរស ២ នាក់ ទើបនឹង ចេញពី ក្លិប កម្សាន្ត ហើយទំនងជា ស្រវឹងស្រាខ្លាំង បានបើករថយន្តយ៉ាង លឿន តាម បណ្ដោយ វិថី ព្រះ សុធារសក្នុងទិស ដៅ ពី ត្បូង ទៅ ជើង ខណៈ ធ្វើ ដំណើរ មក ដល់ ចំណុច កើតហេតុស្រាប់តែ រថយន្ត នោះ រេចង្កូត ទៅ ខាងស្តាំ បុក រះ ឡំប្រឺតា ២ គ្រឿងនោះបណ្តាលឱ្យរង ការ ខូចខាត តិចតួច រួចហើយរថយន្តបង្កបានបន្ត ទៅ បុក របង ការដ្ឋាន សំណង់ នៅ ក្បែរ កន្លែង កើតហេតុ ធ្វើឱ្យ រលំ របង ស័ង្កសី មួយ ផ្ទាំង ចំណែក រថយន្ត វិញរង ការ ខូចខាត មួយ កំណាត់ មុខ។

បន្ទាប់ពី កើតហេតុ ម្ចាស់ រថយន្ត បាន ចេញ មក សំពះសុំទោសម្ចាស់ ឡំប្រឺតា ព្រមទាំង ចរចា សងការ ខូច ខាតទៅ ម្ចាស់ ឡំប្រឺតា ដើម្បី បញ្ចប់រឿង នៅកន្លែងកើតហេតុ ។ ចំណែក របង ការដ្ឋាន សំណង់ មិន ទាន់ មាន ដំណោះស្រាយ នោះ ទេ ទើប សមត្ថកិច្ចជំនាញចរាចរ ណ៍ធ្វើការវាស់វែង យក រថយន្ត ទៅ រក្សា ទុក នៅ អធិកា រដ្ឋា ន ខណ្ឌចំការមន ជា បណ្តោះអាសន្នរង់ចាំ ម្ចាស់ រថយន្ត ចូលខ្លួនមក ដោះស្រាយ គ្នា ជាមួយ ខាង ការដ្ឋាន នៅ ពេល ក្រោយ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner