គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំនេះគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានជិត៣៤ភាគរយនៃគម្រោងទាំងមូល
ភ្នំពេញ៖យោងតាមរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសទី៣ឆ្នាំ២០២២ នៃគណ:កម្មការតម្រង់ទិសសម្រាប់ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ បានបង្ហាញថាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះបន្ត បោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបានជិត៣៤ភាគរយនៃគម្រោងទាំងមូល គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំ២០២២នេះ ។ប៉ុន្តែក្នុងនោះ ផ្នែកមួយចំនួនមានវឌ្ឍនភាពច្រើន ដូចជា អនុស្ថានីយផ្គត់ផ្គង់អគ្គិសនី ស្ថានីយស្តុកប្រេងឥន្ទន: អគារបញ្ជាផ្លូវហោះហើរផ្លូវរត់ និងផ្លូរបរយន្តហោះ សម្រេចបានលើសពី៧០ភាគរយ។

យោងតាមអ្វីដែលបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២២ម្សិលមិញនេះ បានបញ្ជាក់ថា ក្រុមហ៊ុន អនុវត្តគម្រោង (AIAI) បានដាក់ផែនការសម្រេចឱ្យបាន៥០ភាគរយនៃគម្រោងទាំងមូលនៅដំណាច់ត្រីមាសទី៣ និង៧០ ភាគរយនៅដំណាច់ឆ្នាំ២០២២នេះ។ ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់អាកាសយានដ្ឋាននៅខែមីនាឆ្នាំក្រោយ ដើម្បីធ្វើតេស្តប្រតិបត្តិការនិងស្នើសុំវិញ្ញាបនបត្រចាំបាច់នានា។បន្ទាប់មកគ្រោងនឹងដាក់ឱ្យដំណើការអាកាសយានដ្ឋានថ្មីនេះ នៅខែតុលា ឆ្នាំ២០២៣។
ប្រភពព័ត៌មានពីមន្ត្រីបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះឯកឧត្តម តឹករ៉េត សំរេច ប្រធានគណ:កម្មការតម្រង់ទិសសម្រាប់ការ សាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណ:កម្មការ តម្រង់ទិសដែលតំណាងឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងអស់សម្រាប់កិច្ចសហការជិតស្និទ្ធនិងការគាំទ្រយ៉ាងសកម្មដល់គម្រោងនេះនិងការចូលរួមចុះត្រួតពិនិត្យការអនុវត្តគម្រោងជាមួយគ្នាតាំងពីដំបូងមក ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនអនុវត្តគម្រោង ដែលតែងតែខិតខំប្រឹងប្រែងអនុវត្តការងារ យ៉ាងសកម្មទោះជួបឧបសគ្គនិងបញ្ហាប្រឈមមួយចំនួនក្តីដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យតាមកាលកំណត់នូវគម្រោងដ៏ធំមួយនេះ។

គួររំលឹកថា កាលព្រឹកថ្ងៃទី៣ ខែមេសាឆ្នាំ២០២២កន្លងទៅ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលគ្រោងប្រើប្រាស់ថវិកាប្រមាណ៨៨០ លានដុល្លារនិងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ ហិកតាដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគ ម ខេត្តសៀមរាប ។
កាលណោះជម្រាបរាយការណ៍ជូនសម្តេចតេជោហ៊ុន សែន ឯកឧត្តម តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការតម្រង់ ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានមានប្រសាសន៍ឲ្យដឹងថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កិច្ចព្រមព្រៀងសម្បទានអភិវឌ្ឍ ន៍ អាកាស យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ រវាងរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយសម្តេចវិបុលបញ្ញាសុខអាននិងតំណាងក្រុមហ៊ុន Angkor Internatio nal Airport Investment (Cambo dia) Co., Ltd. ហៅកាត់ថាក្រុមហ៊ុន AIAI ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្តីនិងឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនដោយផ្តល់សម្បទានរយៈពេល ៥៥ឆ្នាំ ក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ការសាង សង់ និងរយៈពេល៥០ឆ្នាំសម្រាប់ការធ្វើអាជីវកម្មក្រោមទម្រង់ BOT (សាង សង់-អាជីវកម្ម-និងផ្ទេរ)។

ឯកឧត្តម តឹក រ៉េតសំរេច បានឲ្យដឹងទៀតថា គម្រោងអភិវឌ្ឍអាកាសយានដ្ឋានអនុវត្តដោយក្រុមហ៊ុន AIAI គឺជាការវិនិ យោគរួមគ្នានៃក្រុមហ៊ុនចំនួន៣ ៖ ក្រុម ហ៊ុនវិនិយោគយូណាន (Yunnan Investment Group)ទទួលគ្រប់ គ្រង និងអនុវត្តគម្រោងទូទៅ ក្រុម ហ៊ុនសំណង់យូណាន (Yunnan Cons truction Group)ទទួលខុសត្រូវសាងសង់និក្រុមហ៊ុនប្រតិបត្តិការ អាកាសយានដ្ឋានយូណាន ( Yunnan Airport Group) ទទួលខុសត្រូវប្រតិបត្តិការដែលក្រុមហ៊ុនទាំងបីនេះជាក្រុមហ៊ុនរដ្ឋចិននៃខេត្តយូណាន។
ឯកឧត្តម តឹក រ៉េតសំរេច បានមានប្រសាសន៍បន្តថា អាកាសយានដ្ឋានអន្តរជាតិសៀម រាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវរត់ប្រវែង ៣.៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទអាចចុះចតបានដោយបំពាក់បច្ចេក វិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិសៀមរាប-អង្គរ តតាំងនៅលើផ្ទៃដីទំហំ៧០០ហិកតា ស្ថិតក្នុងភូមិកៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយប្រហែល៤០ គ.ម. ពីរមណីយដ្ឋានអង្គរនិងប្រហែល៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប ដែលមានចម្ងាយឆ្ងាយមិនប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌទៀតទេ។

ឯកឧត្តម តឹក រ៉េតសំរេច បញ្ជាក់ថា នៅពេលដាក់ឱ្យដំណើរការដែលគ្រោងធ្វើនៅខែតុលា ឆ្នាំ២០២៣ នេះអាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ៧លាននាក់ក្នុងមួយឆ្នាំ។ ក្នុងដំណាក់កាលទី២ពង្រីកដល់១០លាននាក់ និង ដំណាក់កាលទី៣ពង្រីកដល់២០លាននាក់ ទៅតាមដំណាក់កាលនៃតម្រូវការជាក់ស្តែង។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចកម្ពុជានៅពេលអនាគតជាពិសេសនឹងផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនប្រជាពល រដ្ឋក្នុងតំបន់ជុំវិញ ដែលសមិទ្ធផលនេះកើតចេញពីការ ដឹកនាំប្រកបដោយគតិបណ្ឌិតទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជាជន ប្រក បដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលជាបិតាស្ថាបនិក និងជានិមិត្តរូបនៃសុខសន្តិភាពជាតិយើង៕ដោយ៖ពលជ័យ












