ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាប្រមូលទ្រព្យរបស់អ្នក។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកកំពុងកើនឡើងក្នុងកំរិតខ្ពស់បំផុត ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវព្រួយ បារម្ភរឿងដើមនទុននោះទេ។ សម្រាប់ផលរំខាន ការមើលបំណាំតិចតួចអាចកើតមានឡើងបាន ប៉ុន្តែមិគួរយកចិត្តទុកដាក់នោះទេ សូមបំភ្លេចវាចោល ហើយធ្វើការងារទៅតាមផែនការ ដែលអ្នកបានរៀបចំ។ ចំពោះទំនាក់ទំនងក្នុងថ្ងៃនេះអ្នក ហាក់មានឥទ្ធិពលលើមនុស្សដែល នៅក្បែរខ្លួន ហើយសូម្បីតែថ្នាក់លើក៏ហាក់ពេញចិត្តពេញថ្លើមនឹងអ្នកផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអារម្មណ៍ជ្រះថ្លាសម្រាប់ដោះស្រាយ និងដំណើរការការងារទៅរកភាពជោគជ័យដ៏ល្អប្រសើរ។ ក្នុងនោះលោកអ្នកអាចបំពេញបំណងរបស់ខ្លួនបានដោយសេរី បើទោះបីនោះជាការស្រមៃដែលមានមហិច្ចតាយ៉ាងណាក្តី។ ចំពោះមនុស្សដែលតែងតែរំខានចិត្តរបស់អ្នកក៏ហាក់បោះបង់បំណង ហើយត្រឡប់មកជាសន្តិភាពលើអ្នកវិញផងដែរ ដូច្នេះមិនគួរមានការព្រួយ បារម្ភលើករណីនោះទេ។ ប្រការដែលសំខាន់ក្នុងពេលនេះ គឺទឹកចិត្តរបស់អ្នកផ្ទាល់ គឺមានតែការគិតអវិជ្ជមានរបស់អ្នកប៉ុណ្ណោះដែលអាចបំផ្លាញផលលាភដ៏សម្បើមនៅក្នុងថ្ងៃនេះ។

ឆ្នាំមមែ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយ ផលបំផុតសម្រាប់រាល់កិច្ចការងារទាំងពួង។ ផលចំណេញកើនឡើងច្រើនលើសពីការរំពឹង ទុក។ អ្នកអាចរំពឹងថាទទួលបានដំណឹងថ្មីៗ ដ៏រីករាយ ហើយដែលអ្នកបានរំពឹងទុកជាយូរមកហើយនោះ។  លោកអ្នកអាចធ្វើការបង្ហាញគោលគំនិតដោយសេរី សូម្បីតែការពិភាក្សា ដ៏តានតឹងក៏អាច រកឃើញលទ្ធផលជាទីគាប់ចិត្តផងដែរ។ ស្របពេលដែលអ្វីៗមានដំណើរ ល្អសូមលោកអ្នកព្យាយាមយល់ដឹង និងអាស្រ័យអោយបានច្រើន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ផលចំណេញក្នុងអាជីវកម្ម និងភាពរលូនក្នុងកិច្ចការងារការិយាល័យនៅក្នុងពេលនេះមានភាពល្អប្រសើរដូចគ្នា។ លោកអ្នកអាចចាប់ផ្តើមធ្វើការចាកចេញដើម្បីបំពេញបំណងប្រាថា្នរបស់ខ្លួនបានដោយសេរី។ ផលលំបាកអាចនៅសេសសល់ខ្លះ ប៉ុន្តែមិនមែនជាចំណុចរឹងស្ទះនោះទេ។ ជារួមស្ថានភាពអាជីព និងកំរិតហិរញ្ញវត្ថុរបស់អ្នកមានសភាពហ្នឹងហ្ន៎បំផុត។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូររបត់ការងារ ផ្លាស់ប្តូរទីកន្លែងការងារក្តី សូមសម្រចចុះ អ្វីៗខ្លះប្រសើរណាស់ក្នុងថ្ងៃនេះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះសូមត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏រីករាយបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ចំពោះការងារ និងការសម្រេចចិត្តរបស់អ្នកបានយ៉ាងប្រសើរ។ ចំពោះលោកអ្នកជាអាជីវករនឹងទទួលបានផលចំណេញច្រើន ឳកាសបង្កើនទំហំអាជីវកម្ម និងអតិថិជនដែលល្អៗ។ ក្នុងនោះនៅមានបញ្ហា សេសសល់ខ្លះ ហើយច្រើនតែកើតឡើងនៅពេលព្រឹកប៉ុណ្ណោះ ដូច្នេះសូមស្វែងយល់ និងដោះស្រាយឲ្យទាន់ពេល។ ជាទូទៅ អ្នកមានភាពស្វាហាប់ រហ័សរហួន និងមានគំនិតវិជ្ជមានណាស់ ដែលនេះជាអំណោយផលសម្រាប់ជោគជ័យដ៏ត្រចេះត្រចង់ថ្ងៃនេះ ។
ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើឲ្យសម្រេចផលនូវរាល់ការងារទាំងឡាយ។ មនុស្សម្នាដែលនៅក្បែរអ្នកក៏នឹងជួយយកអាសារជ្រោមជ្រែងលោកអ្នកណាស់ ដូច្នេះសូមកុំមានការព្រួយបារម្ភ គ្មានបញ្ហាណាមួយរំខានទៅដល់គម្រោងផែនការ និងលទ្ធផលជោគជ័យរបស់អ្នកបានទេ។ លើសពីនេះ អាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើន​​ ហើយកិច្ចការបោះទុននានាក៏នឹងអាចដំណើរការទៅបានតាមប្រាថ្នា។ ក្រៅពីនេះលោកអ្នកមានសេចក្តីទាំងផ្លូវកាយ និងផ្លូវចិត្ត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការចេញដមណើរ ការបោះទុនលើរបរថ្មីៗ និងការចរចាសម្រាប់លោកអ្នកធ្វើការងាររដ្ឋ និងឯកជននានា។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅ ខាងផ្នែកហិរញ្ញវត្ថុបានយ៉ាងប្រើសើរ។ ផលទុនដែលបោះចេញតែទទួលបានផលចំណេញច្រើន។ ប្រការដែលសំខាន់បំផុតក្នុងពេលនេះ​សូមលោកអ្នករក្សាចិត្តគំនិត កុំតបត ហើយក៏មិនចាំបាច់ត្រូវទាមទារការយល់ដឹងពីមជ្ឈដ្ឋានខាងក្រៅដែរ។ ក្នុងករណីជាទូទៅ លោកអ្នកនឹង ងាយយល់ដឹងពីស្ថានការបានល្អ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃល្អជាមធ្យម។ សកម្មភាពការងារ និងស្ថានភាពអាជីវកម្មរបស់អ្នកមានសភាពហ្នឹងហ្ន៎ល្អប្រសើរ។ ក្នុងពេលេនះសុខសុវត្ថិភាពក្នុងកន្លែងការងារមានសភាពប្រសើរ អ្នកអាចជឿទុកចិត្តមនុស្សដែលនៅជុំវិញខ្លួនបានល្អណាស់។ ប៉ុន្តែក្នុងពេលនេះ ក៏គួររក្សាកំលាំង និងលុយកាក់ មិនគួរចាយវាយច្រើនពេកទេ ហើយរាល់ជំហានរបស់អ្នកក៏ត្រូវដើរជាមួយពត៌មានជានិច្ចទើបកាន់តែប្រសើរ។ ក្រៅពីនេះ  អ្នកមានឳកាសគ្រប់ គ្រាន់ដើម្បីបញ្ចប់ការងារឲ្យបានទាន់ពេល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់លោកអ្នកដឹកនាំក្រុម ឬធ្វើជាប្រធានចាត់ចែងការងារ។ ពាក្យសំដី និងការគិតរបស់អ្នកភាគច្រើនជាចំណុចវិជ្ជមាន ហើយមនុស្សដែលនៅក្រោមបង្គាប់ក៏នឹងព្យាយាមបំពេញការងារដែលអ្នកបានចាត់ចែងដោយល្អបំផុតផងដែរ។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមានភាពជ្រះស្រឡះទាំង អស់ដូច្នេះអ្នកអាចធ្វើដំណើរឆ្ពោះទៅកាន់ទិសដៅដោយគ្មានផលលំបាកណាមួយនោះទេ។ ចំពោះចំណុចដែលនៅសល់ គឺសូមលោកអ្នកបោះបង់ការសង្ស័យដោយគ្មានមូលដ្ឋាន និងការប្រើប្រាស់ចិត្តទៅលើការសម្រេចក្នុងការងារ។ សូមចងចាំថា លោកអ្នកមិនគួរផ្សារភ្ជាប់ កំហុសពីអតីតជាមួយសកម្មភាពបច្ចុប្បន្នទេ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ រាល់កិច្ចការងារទាំងឡាយដែលស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់អ្នកហាក់ជួបផលំបាក។ អ្នកគួរព្យាយាមធ្វើការងារដែលនៅសេសសល់ឲ្យបានជ្រះស្រលះ។ ចំពោះការពឹងពាក់អាស្រ័យគេ គឺនៅតែអាចធ្វើទៅបាន ប៉ុន្តែមិនគួរដាក់ការសង្ឃឹមអ្វីនោះទេ។ ដោយឡែក ក៏សូមចូលរួមក្នុងសកម្មភាពក្រុមនានាដើម្បីឲ្យអ្នក មានលទ្ធភាពយល់ដឹងពីការងារទាំងឡាយនោះបានល្អ។ គួររំលឹកផងដែរថា ស្ថានភាពអវិជ្ជមាននេះនឹងធ្វើឲ្យប៉ះចិត្តអ្នកខ្លាំង ដូច្នេះគួរគិតគូរពិចារណាមុននឹងជឿទុកចិត្តលើពត៌មានណាមួយក៏ដោយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ អ្នកពិបាកនឹងធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់ និងធ្វើតាមសំណើរបស់អ្នកខ្លាំងណាស់។ សម្រាប់អាជីវកម្មហាក់ជួបនូវស្ថានភាពតានតឹង និងពត៌មានក្លែងបន្លំច្រើន។ សម្រាប់ក្នុងការិយាល័យវិញ ភាពមិនយល់ចិត្ត ការមើលបំណាំ ហាក់មានកំរិតកើតឡើងខ្ពស់ ដែលធ្វើឲ្យអ្នកលំបាកទទួលបានផលសម្រេចទៅតាមបំណង ប្រាថ្នា។ អាស្រ័យដោយស្ថានភាពថ្ងៃនេះ សូមពឹងពាក់អាស្រ័យទៅលើខ្លួនឯងអោយបាន ច្រើន ចាកចេញពីជំនួបដែលមិនរីករាយ ហើយព្យាយាមអត់ធ្មត់ដោយបំពេញការទទួល ខុសត្រូវឲ្យបានច្រើនបំផុត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ ដូច្នេះនឹងពិបាក ទទួលបានផលល្អដែលរំពឹងណាស់។ កំរិតជំនឿចិត្តទាំងខាងក្នុង និងខាងក្រៅប្រាកដខ្លួន យ៉ាងច្បាស់លាស់ណាស់។ ក្នុងនោះ ភាពស្មុគ្រស្មាញនៃការងារចាស់ៗបានបញ្ចេញរូបរាង ទាំងនេះតម្រូវអោយអ្នកប្រើប្រាស់ពេលវេលាខ្លះដោះស្រាយករណីទាំងនោះអោយបានចប់ សព្វគ្រប់។ ចំណែកម៉ោងពេលបំពេញការងារក៏ក្លាយជាចំណុចសំខាន់ផងដែរ សូមប្រើប្រាស់ពេល និងកំណត់ពេលអោយបានត្រឹមត្រូវ។ ក្រៅពីនេះសូមកុំបែងចែកការសំងាត់ជាមួយនឹងមនុស្សថ្មីៗ សូម្បីតែអ្នកយល់ថាគួរអោយទុកចិត្តក្តី។

ចំណាំៈ

ឆ្នាំទាំង៥ ថោះ មមី មមែ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងធំនឹងកើតឡើងពីការងារដែលបានប្រឹង​ប្រែងកន្លងមក។ ចូរកុំខ្លាចក្នុងការបោះជំហានសម្រាប់ភាពជោគជ័យ ក្នុងពេលនេះ។

ឆ្នាំទាំង៤ ឆ្លូវ ខាល ម្សាញ់ វក រាសីល្អមធ្យម។

ឆ្នាំទាំង៣ ជូត រោង ច រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner