រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក (Video Inside)

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកលោកដានីញ៉ែល គ្រីថិនប្រ៊ីង ក្នុងឱកាស ដែលលោកកំពុងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជា។

ជំនួបពិភាក្សានារសៀលថ្ងៃទី១២កក្កដា នេះបានធ្វើនៅទីស្តីការក្រសួងការបរទេស ខណៈដែលលោកដានីញ៉ែល គ្រីថិនប្រ៊ីង បំពេញ ទស្សនកិច្ច៥ថ្ងៃរវាងពីថ្ងៃទី១១ដល់១៥កក្កដាក្នុងប្រទេសកម្ពុជានិងក្នុងប្រទេសជប៉ុន។

លោកដានីញ៉ែល គ្រីថិនប្រ៊ីង មុននេះ បានគ្រោងធ្វើទស្សនកិច្ចក្នុងប្រទេសកម្ពុជាតាំងពីខែ ឧសភាមកម្ល៉េះ ប៉ុន្តែបានខកខានទៅវិញដោយសារលោកបានឆ្លងនឹងជម្ងឺកូវីដ១៩នាពេល នោះ។

មន្ត្រីស្ថានទូតអាមេរិក បានថ្លែងថាកិច្ចពិភាក្សាបានផ្តោតលើទំនាក់ទំនងទ្វេភាគី,  និងការគាំ ទ្ររបស់សហរដ្ឋអាមេរិកសម្រាប់កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន, និងការជជែកពិភាក្សា បានផ្តោតលើបញ្ហាតំបន់ និងពិភពលោកថែមទៀត។ ក្នុងដំណើរទស្សនកិច្ចក្នុងប្រទេសកម្ពុជា ឧបការីរងអាមេរិករូបនោះនឹងធ្វើកិច្ចការជាមួយថ្នាក់ដឹកនាំយុវជននិងមេដឹកនាំសង្គមស៊ីវិល ផងដែរ។

ads banner