លោក សុន ឆៃ ត្រៀមចូលបំភ្លឺនៅតុលាការថ្ងៃទី១៥កក្កដា (Video Inside)

លោក សុន ឆ័យ ដែលរងការចោទពីបទបរិហាកេរ្តិ៍ជាសាធារណៈ បានវិលត្រឡប់មកពីប្រទេសកាណាដា និងត្រៀមចូលបំភ្លឺក្នុងតុលាការនៅថ្ងៃសុក្រទី១៥កក្កដាសប្តាហ៍នេះ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានរងនឹងការប្តឹងចោទប្រកាន់ពីគណបក្សប្រជាជនកម្ពុជាផង និងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងក្រោយកិច្ចសម្ភាសន៍តាម បណ្តាញសារព័ត៌មាននានា ដោយលោកនិយាយចោទប្រកាន់ថា ការបោះឆ្នោតឃុំនិងសង្កាត់ មានការលួចបន្លំ។

គណបក្សភ្លើងទៀននៅក្នុងការបោះឆ្នោតឃុំនិងសង្កាត់ ទទួលលទ្ធផលបានច្រើនជាងបណ្តា គណបក្សចូលរួមដទៃ ប៉ុន្តែស្ថិតនៅក្រោមដាច់ឆ្ងាយពីគណបក្សប្រជាជនកម្ពុជា។ យោងតាម លទ្ធផលគណបក្សភ្លើងទៀនទទួលបានសម្លេង២ពាន់១៩៨អាសនៈ ក្នុងនោះគ្រប់គ្រងបាន៤ ឃុំនិងសង្កាត់តែប៉ុណ្ណោះ។

លោកសុនឆៃ ដែលទទួលយកលទ្ធផលនូវចំនួនអាសនៈ បាននិយាយបរិហាថាលទ្ធផលបោះ ឃុំសង្កាត់ឆ្នោតនោះ «មិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ»។ លោកសុន ឆ័យចោទថា «មាន ការបំភិតបំភ័យ, មានការទិញ, មានការលួច ទើបបាននៅសល់ប៉ុណ្ណឹង»។

ក្រោយការសម្ភាសន៍ដែលនិយាយបរិហាគ្មានភស្ថុតាងបញ្ជាក់នោះមក, គណបក្សប្រជាជន កម្ពុជានៅថ្ងៃទី១៤មិថុនាឆ្នាំ២០២២ បានដាក់ពាក្យប្តឹងលោកសុនឆៃស្នើសុំតុលាការធ្វើការ ផ្តន្ទាទោសតាមច្បាប់ និងការទារសំណងជំងឺចិត្ត១លានដុល្លារ។ ២ថ្ងៃនៅក្រោយការប្តឹងរបស់ គណបក្សប្រជាជនកម្ពុជា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យប្តឹង លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបានប្រាប់ឲ្យលោកសុនឆៃ ធ្វើលិខិត សុំទោសជា សាធារណៈថែមទៀត។

ads banner