មនុស្ស ១១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រត្តិបត្តការចុះបង្ក្រាបទីតាំងកែច្នៃ ផលិតគ្រឿងញៀនទ្រង់ទ្រាយធំ នៅរាជធានីខេត្តចំនួន៤ រឹបអូសសារធាតុញៀន និងសារធាតុគីមី ជិត ៣០០តោន

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងសមត្ថកិច្ចមូលរដ្ឋាន បានធ្វើការស្រាវជ្រាវ បង្ក្រាបទីតាំងកែច្នៃ ផលិតនូវសារធាតុញៀន ដោយខុសច្បាប់ និងរក្សាទុក ដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន ១២ គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ ចាប់ឃាត់ខ្លួន ជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀន និងសារធាតុគីមីជិត ៣០០តោន នៅរាជធានីខេត្តចំនួន៤។

បើតាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា ការបង្ក្រាបករណី កែច្នៃគ្រឿងញៀននេះ កម្លាំងសមត្ថកិច្ច បានធ្វើការចាប់ផ្តើមប្រតិបត្ត័ការ ចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ ដោយកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការ នៅកំពង់អន្តរជាតិភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល សម្របសម្រួល ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តព្រៃវែង។ និងដោយមានការបញ្ជាផ្ទាល់ពី នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

សូមបញ្ជាក់ថា ប្រតិបត្តិបត្តការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់ នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅខេត្តស្វាយរៀង ០២គោដៅ ខេត្តព្រៃវែង ០១គោលដៅ ខេត្តកណ្តាល ០២គោលដៅ ក្នុងនោះមាន ទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង រួមមាន ទីតាំងទី១: នៅចំណុចផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃ្លាំងស្តុកសារធា..តុគីមី)។ ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុករសាធាតុញៀ.នកេតាមីន)។ ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃ ផលិត កេតាមីន)។ ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល (កុងទឺន័រផ្ទុកសារធាតុគីមី) នឹងបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១១នាក់។ វត្ថុតាងដែលដកហូតបានរួមមាន៖ របាយសារធាតុញៀនកេតាមីន ចំនួន១តោន ៨២៧ គីឡូក្រាម ៩៥២ក្រាម សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គីឡូក្រាម, ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម, រថយន្ត ០៨គ្រឿង, ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត០១, ផ្ទះវីឡា០១)។

បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ ខាងលើនេះ រួមទាំងវត្ថុតាង ត្រូវបានសមត្តកិច្ចជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់បន្តទៅតាមនីតិវិធី ៕ ដោយ ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner