សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤កក្កដា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណ ក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១១:៥០ថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ ដល់គេហដ្ឋាន តម្កល់សព ស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអុជធូបនៅពីមុខមឈូសតម្កល់សព និងបានលំឱនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម អ៊ឹង គៀត ដែលបានទទួលមរណភាពលាចាកលោកយើងនេះ ទៅកាន់ លោកខាងមុខ ក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ។
សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីទទួលបាននូវដំណឹងដ៏ក្រៀមក្រំ បំផុតនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងនាមក្រុមគ្រួសារ បានផ្ញើនូវសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជូនក្រុមគ្រួសារនៃសព ឯកឧត្តម អ៊ឹង គៀត។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោបានគូសបញ្ជាក់ថា ខ្ញុំនិងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួល ដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម អ៊ឹង គៀត បានទទួលមរណភាព។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមសំដែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ជាមួយលោកជំទាវ និងក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រឡាញ់ ប្រកប ដោយ ព្រហ្មវិហារធម៌ និងសង្គហធម៌ ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

មរណភាពរបស់ឯកឧត្តម អ៊ឹង គៀត ជាការបាត់បង់នូវធនធាន មនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង វិជ្ជាជីវៈ និង ជាឥស្សរជនមានស្នាដៃ គុណបំណាច់ដែលបានតស៊ូ លះបង់ កម្លាំងកាយចិត្ត ធានធាន និងបញ្ញាស្មារតី បម្រើដល់ឧត្តម ប្រយោជន៍ជាតិ មាតុភូមិ។ ខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួង ដល់វិញ្ញាណក្ខន្ធឯកឧត្តម កើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner