ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំប្រតិកម្មលើករណីនានានៅក្នុងថ្ងៃនេះ ពីព្រោះ អ្នកនឹងត្រូវរំខានពីស្ថានភាពខាងក្រៅក្នុងកំរិតធ្ងន់ធ្ងរណាស់។ ការទាស់ទែងគ្នា និងមានរឿង អាស្រូវគឺអាចនឹងកើតឡើងយ៉ាងខ្លាំងក្រែលែង។ អាស្រ័យលើមូលហេតុនេះ សូមកំណត់ ទំនាក់ទំនងរបស់អ្នកជាមួយនឹងថ្នាក់លើ និងមិត្តរួមការងាររបស់អ្នកទាក់ទងនឹងកិច្ចការងារ សំខាន់ៗ ឬបញ្ហាទូទៅក្តី។ លើសពីនេះ បើទោះបីជាអ្នកនឹងជួបករណីយ៉ាងណាក៏ដោយសូមកុំធ្វើការវាយប្រហារតបតទៅគេវិញ។ ភាពស្ងៀមស្ងាត់ ការដើរចេញពីស្ថានភាពតានតឹង និងភាពអត់ធ្មត់របស់អ្នកនឹងបញ្ចៀសស្ថានភាពអវិជ្ជមាន
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យ។ ក្នុងថ្ងៃនេះមហិច្ចតាការងាររបស់អ្នកមានសភាពទាប បន្តិច។ ប៉ុន្តែអ្នកនៅតែមានលទ្ធភាព និងពេលវេលាច្រើនក្នុងការអនុវត្តផែនការទាំងឡាយ របស់អ្នក ដូច្នេះអ្នកមិនគួរបង្ខំខ្លួនឲ្យបំពេញការងារច្រើនពេក ឬធ្វើការសម្រេចចិត្តទាំង ប្រញាប់ប្រញាលនោះទេ។ ក្រៅពីនេះ លោកអ្នកអាចទទួលបានពត៌មានដោយងាយស្រួល និងអាចធ្វើទំនាក់ទំនងក្នុងក្រៅ តូចធំបានដោយសេរី និងល្អប្រសើរបំផុត។ អ្វីដែលគួរឲ្យយក ចិត្តទុកដាក់បន្ថែមគឺ កុំធ្វើការប្រថុយប្រថានលើការងារណាមួយឡើយ ពីព្រោះកំហុសអាច បង្កជារឿងអាស្រូវ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកកុំអោយចុះ ចាញ់ការល្បួង ឬសំដីផ្អែមល្អែមរបស់អ្នកដទៃ។ កំហុសរបស់អ្នកនៅក្នុងថ្ងៃនេះអាចនឹងមាន វត្តមានយូរ ហើយអាចរំខានទៅដល់លទ្ធផងចុងក្រោយរបស់ការងារនានដែលអ្នកបាន បំពេញ។ ក្នុងនោះសូមប្រយ័ត្នចំពោះទំនាក់ទំនងស្នេហានៅក្នុងកន្លែងការងារ ដោយសារ លោកអ្នកអាចនឹងមានអារម្មណ៍រវើរវាយច្រើន ហើយធ្វើការសម្រចចិត្តមិនបានត្រឹមត្រូវល្អ និងឲ្យទទួលបានការតម្លើងឋានៈតួនាទីផងដែរ។ ផ្ទុយទៅវិញ លោកអ្នកទទួលបានអារម្មណ៍ ដ៏រស់រវើកក្នុងការបំពេញការងារជាទូទៅ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានភាពរស់រវើកបំផុត។ លោកអ្នកអាចធ្វើការងារ និងប្រកបរបរអាជីវកម្មទៅបានដោយភាពរលូន និងរីកចម្រើន បំផុត។ គ្មានបញ្ហាណាមួយនឹងមករារាំងដំណើររបស់អ្នកបានទេ។ នៅក្នុងរសៀលនេះ អ្នក នឹងអាចទទួលបានដំណឹងដែលបានរងចាំជាយូរណាស់មកហើយដែរ។ អ្វីដែលអ្នកគួរតែ យកចិត្តទុកដាក់បន្ថែម គឺសូមទទួលខុសត្រូវទៅលើបរិវេណរបស់ខ្លួន។ ចូរបំពេញការងារ ទាំងឡាយណាដែលអ្នកយល់ថាអាចធ្វើទៅបាន ដោយមិនចាំបាច់រងចាំជំនួយពីនរណា ម្នាក់នោះទេ។ ក្រៅពីនេះ លោកអ្នកមានទំនុកចិត្តលើអារម្មណ៍របស់ខ្លួនណាស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរបំផុត សម្រាប់បញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងជំនួញអចលនទ្រព្យ។ អ្នកអាចសម្រចបាននូវ លក្ខខណ្ឌល្អបំផុតសម្រាប់ខ្លួនឯង។ ប៉ុន្តែក្នុងពេលនេះដែរ សូមព្យាយាមប្រើប្រាស់ពេល វេលាខ្លះដើម្បីដោះស្រាយរាល់បញ្ហាបំណុលទាំងឡាយប្រសិនបើលោកអ្នកមាន ពីព្រោះ បំណុលនេះនឹងក្លាយជាកត្តាចំបងនៃបញ្ហា និងភាពបរាជ័យទៅវិញ។ ចំណែកការទទួល ខុសត្រូវក៏មានចាំបាច់បំផុតផងដែរ។ ក្រៅពីនេះ សូមជឿទុកចិត្តទៅលើអារម្មណ៍ខាងក្នុង របស់អ្នក ហើយធ្វើសកម្មភាពទៅតាមស្ថានភាពនោះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺល្អបផុតសម្រាប់មនុស្សដែលធ្វើ ការក្នុងវិស័យសិល្បៈ និងវប្បធម៌។ សូមសាកល្បងដើម្បីបង្ហាញពីសមត្ថភាពច្នៃប្រឌិតរបស់ អ្នកឲ្យបានល្អបំផុតទៅតាមបំណងប្រាថ្នាដែលបានគ្រោង។ លើសពីនេះ លោកអ្នកមានការ គិតទូលំទូលាយណាស់ ហេតុនេះសូមកុំមានការភ័យខ្លាចក្នុងការសុបិន្តអំពីរឿងដែលអ្នក ធ្លាប់យល់ថាមិនអាចធ្វើទៅបាន។ ជាទូទៅនៅក្នុងវេលាមួយថ្ងៃនេះ លោកអ្នកមិនមានហេតុ ផលណាមួយក្នុងការស្ទាក់ស្ទើរបង្ហាញគោលគំនិតរបស់ខ្លួននោះទេ ពីព្រោះចំណុចទាំង ឡាយនឹងនាំមកវិញនូវភាពជោគជ័យ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយ ព្រមទាំងជំនួញតូចធំរបស់ អ្នកនឹងសម្រេចបានផលដ៏ល្អប្រសើរបំផុត។ លោកអ្នកមានមនុស្សនៅក្បែរខ្លួនជួយជ្រោម ជ្រែងទំនុកបម្រុងយ៉ាងល្អប្រសើរណាស់។ ដូច្នេះបញ្ហានានានឹងត្រូវបានកំចាត់ចេញពីផ្លូវ របស់អ្នក ហើយនាំត្រឡប់មកវិញនូវស្ថានភាពដែលរលូនបំផុត។ ស្របពេលនឹងអ្វីៗមាន ល្អប្រសើ សូមលោកអ្នកជៀសឲ្យផុតពីការខ្ចីបុល ពីព្រោះបញ្ហានេះនឹងរារាំងអ្នកមិនឲ្យផ្តោត អារម្មណ៍ទៅលើការងារបានយ៉ាងពេញទំហឹងនោះទេ។ ដោយឡែក លោកអ្នកអាចធ្វើការ ចាកចេញពីស្ថានភាពចាស់ ឬផ្លាស់ប្តូរកន្លែងការងារបានដោយសេរី។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងពេលនេះសូមលោកអ្នកប្រមូលយកការងារទាំង ឡាយដែលនៅសេសសល់យកមកដោះស្រាយអោយអស់។ ចំណាយពេលទៅលើការងារ អោយបានច្រើនជាងមុន ហើយផ្តោតការយកចិត្តទុកដាក់ទៅលើការងារដែលកំពុងទទួល ខុសត្រូវ។ ចំពោះការផ្តល់ជូននានានៅក្នុងថ្ងៃនេះគួរតែកុំទាន់ទទួលយក សូមរងចាំសិន ពីព្រោះឳកាសដែលអ្នកនឹងជួបការលំបាក ឬដែលខាតបង់មានចំនួនច្រើនជាងផល ចំណេញ។ លើសពីនេះ សូមហាមប្រាមដាច់ខាតមិនអោយចូលទៅបំភ្លឺលម្អិតទៅលើព្រឹត្តិ ការណ៍កន្លងមក និងជម្លោះការងារឲ្យសោះ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពទាំងឡាយនៅក្នុងថ្ងៃនេះមានដំណើរល្អ ប្រសើរណាស់។ លោកអ្នកអាចធ្វើការងារបំពេញបំណងប្រាថ្នារបស់ខ្លួនបានដ៏ល្អប្រសើរ បំផុត។ ស្របពេលជាមួយគ្នាមិនគួរជឿជាក់ទៅលើគំនិតពីខាងក្រៅច្រើនពេកនោះទេ ពីព្រោះវានឹងរំខានទៅលើគម្រោងដែលអ្នកបានរៀបចំទៅវិញ។ ក្នុងនោះបើទោះបីជាមាន ការផ្តល់ជូនការងារ ឬឳកាសដែលមើលទៅឃើញថាល្អប្រសើរយ៉ាងណាក្តី ក៏មិនគួរបោះ បង់បំណងប្រាថ្នាដែលអ្នកប៉ងជាយូរណាស់មកហើយឡើយ។ នៅក្នុងអនាគតដ៏ខ្លីខាងមុខ នេះអ្នកនឹងសម្រេចបាននូវអ្វីៗគ្រប់យ៉ាងដែលអ្នកស្រមៃ។ ក្រៅពីនេះ លោកអ្នកទទួលបាន ការស្ទង់មតិដែលត្រឹមត្រូវ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តហាមប្រាមលោកអ្នកមិនឲ្យ ផ្លាស់ប្តូរគោលបំណងណាមួយនៅក្នុងពេលនេះនោះទេ ពីព្រោះលោកអ្នកកំពុងធ្វើដំណើរ នៅលើផ្លូវដែលត្រឹមត្រូវណាស់។ អាជីពរបស់លោកអ្នកនឹងទទួលបានផ្លែផ្កាទៅតាមបំណង ផលលាភកើតឡើងច្រើន ហើយដំណើរអនុវត្តការងារក៏មានភាពងាយស្រួលបំផុតផងដែរ។ ក្នុងនោះសូមលោកអ្នកបោះបង់គំនិតដែលចង់បានផលសម្រេចនៅក្នុងរយៈពេលខ្លី ឬដែល ខំប្រមូលយកការងារមកធ្វើច្រើន ពីព្រោះចំណុចនេះមានតែរំខានទៅវិញនោះទេ។ បន្ថែមពី នេះមិនគួរជឿទុកចិត្តមនុស្សដោយងាយពេកនោះទេ ប្រយ័ត្នមានការខកចិត្តធំ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមកុំទាន់ចាប់ផ្តើមធ្វើការងារសំខាន់ៗនៅក្នុងពេលនេះ ដោយសារស្ថានភាពនៅជុំវិញអ្នកមានការប្រែប្រួលច្រើនណាស់។ ជម្លោះនៅក្នុងពេលនេះ ពិបាកនៅក្នុងការបញ្ចៀស ហើយបញ្ហាក៏នឹងបណ្តាលឲ្យមានការខូចខាតច្រើនណាស់ផង ដែរ។ អាស្រ័យហេតុនេះសូមលោកអ្នកត្រៀមខ្លួន ធ្វើយ៉ាងណាព្យាយាមយល់ដឹងពីការងារ របស់ខ្លួនអោយបានគ្រប់ជ្រុងជ្រោម រក្សាការសំងាត់ កុំជឿជាក់ដោយងាយ ហើយត្រូវពិនិត្យ អោយបានច្រើនដងមុនការសម្រេច។ នៅរវាងពេលព្រឹក ប្រហែលជាអ្នកមិនសូវមានពេល ច្រើន ដូច្នេះសូមជ្រើសរើសការងារអាទិភាពមកបំពេញមុនគេ។ ក្នុងនោះសូមកុំបោះបង់ ចោលការតស៊ូប្រឹងប្រែង។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រយៈពេលនេះផ្តល់ជូនលោកអ្នកនូវស្ថាន ភាពការងារ និងអាជីវកម្មដែលមានភាពល្អប្រសើរបំផុត។ លោកអ្នកនឹងមិនជួបនូវការលំ បាកណាមួយដែលនាំឲ្យខាងបង់ទៅដល់គោលដៅរបស់អ្នកទេ។ ក្នុងនោះ ប្រសិនបើអ្នកប៉ង ប្រាថ្នាធ្វើអ្វីហើយគង់នឹងបានផលសម្រេចទាំងអស់។ លើសពីនេះ លោកអ្នកមានពេលវេលា គ្រប់គ្រាន់ដើម្បីបំពេញការងារ ដូច្នេះសូមចំណាយពេលបន្ថែមនៅក្នុងការគិតពិចារណា ឬទទួលយកការផ្តល់ជូន។ សម្រាប់ការធ្វើកិច្ចព្រមព្រៀង ការចុះហត្ថលេខា និងការបញ្ជា ទិញផ្សេងៗគឺអាចធ្វើទៅបានដោយរលូនបំផុត។
ចំណាំៈ
ឆ្នាំទាំង៥ ថោះ រោង ម្សាញ់ រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសក្ការៈ ទ្រព្យសម្បត្តិ ឋានៈតួនាទី និងឳកាសផ្សេងៗកើតឡើងចំពោះអាជីពរបស់អ្នកដោយពេញបរិបូណ៍។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។
ចំណាំ៖
ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។