កីឡាការីនីប៉េតង់កម្ពុជាបន្តទទួលមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួត World Games (Video Inside)

កីឡាការិនីប៉េតង់កម្ពុជា២រូប ដែលចាប់ដៃគ្នាក្នុងវិញ្ញាសាគូនារី បានឈ្នះមេដាយមាសបន្ថែម ទៀត ក្នុងព្រឹត្តិការណ៍ប្រកួត World Games នៅសហរដ្ឋអាមេរិកអាមេរិក។

កីឡាការីនី អ៊ុក ស្រីមុំ ដែលបានសហការជាមួយនឹងកីឡាការីនី អ៊ុន ស្រីយ៉ា បានបន្ដឈ្នះ មេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ World Games នៅអាមេរិក។

កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះពិន្ទុដាច់ លើកីឡាការិនីអាមេរិក ជាម្ចាស់ផ្ទះឈ្មោះ រ៉េបេកា ហូវ Rebeka HOWE ក្នុងពិន្ទុ៤១ទល់២១ពិន្ទុ ដែលលទ្ធផលនោះ បានធ្វើឱ្យ កីឡា ការីនីកម្ពុជា បានក្លាយជាម្ចាស់មេដាយមាសនៃព្រឹត្តិការណ៍ The World Games 2022 ក្នុង ការប្រកួតផ្តាច់ព្រ័ត្រនាព្រឹកថ្ងៃទី១៣កក្កដា។

ចំណែកការប្រកួតលើវិញ្ញាសាវាយជាគូ នៅថ្ងៃទី១៤កក្កដានេះទៀត កីឡាការីនីកម្ពុជាទាំង ២ រូបក៏បានទទួលលទ្ធផលជោគជ័យជាបន្ថែមដោយបានយកឈ្នះលើកីឡាការិនីបារាំង ឈ្មោះ ណេដេហ្ស ប៊ូស្យាន (Nadege BAUSSIAN) និងឈ្មោះ ខារ៉ូលីន ម៉ារី ប៊ូរីយ៉ូត (Caroline Marie BOURRIAUD) ដោយពិន្ទុ ៧ទល់នឹង៥ នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

ads banner