សាស្រ្តាចារ្យ ហូ ជុងស្ហីន ទទួលបានគ្រឿងឥស្សរយស មេដាយសហមេត្រី ថ្នាក់ធិបឌិន ពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ ហូ ជុង ស្ហីន ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងគាំទ្រ ការសាង សង់ មជ្ឈមណ្ឌល បច្ចេកវិទ្យាកសិកម្មនៅកម្ពុជា ចូលជួបសម្តែងការ គួរសម និងទទួលការបំពាក់គ្រឿងឥស្សរយស មេដាយសហមេត្រី ថ្នាក់ធិបឌិនពីរាជរដ្ឋាភិបាល។ ការបំពាក់មេដាយជូនលោកសាស្រ្តាចារ្យ ដោយលោកបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈគម្រោង នៅខេត្តស្វាយរៀង ។

យោងតាមប្រភពក្រសួងកសិកម្ម ក្នុងឱកាសទទួលគ្រឿង ឥស្សរយយស លោកសាស្រ្តាចារ្យ ហូ ជុង ស្ហីន បានលើកឡើងថា គោលដៅចុងក្រោយរបស់លោក គឺធ្វើឱ្យកសិករ នៃ មជ្ឈមណ្ឌល បណ្តុះ បណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង (AETC) ក្លាយជា អ្នកមាន៖ ទីមួយ និងធ្វើឱ្យខេត្តស្វាយរៀងក្លាយជាវេទិកាសម្រាប់ បន្លែក្នុងផ្ទះប្លាស្ទិក ឬផ្ទះសំណាញ់ ដែលនឹងនាំឱ្យខេត្តសម្បូរបែប និងផ្លាស់ប្តូរពីការនាំចូលបន្លែ ដែលនឹងរួមចំណែកបង្កើនសេដ្ឋកិច្ច ជាតិ។

គួរបញ្ជាក់ដែរ ថាដើម្បីបន្តជួយគាំទ្រដល់ការអភិវឌ្ឍ ការងារកសិកម្ម នៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទីកាន់ទីផ្សារទាំងក្នុងនឹងក្រៅប្រទេស លោកសាស្រ្តាចារ្យ ហូ ជុង ស្ហីន ក៏បានកៀរគរថវិកាពីរដ្ឋាភិបាលកូរ៉េ ដើម្បីបញ្ជូនកសិករទៅសិក្សារៀនសូត្របន្ថែមលើជំនាញដាំបន្លែនៅក្នុងផ្ទះសំណាញ់ នៅប្រទេសកូរ៉េ។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីចំណាប់អារម្មណ៍គាំទ្រដល់សកម្មភាពដែលលោកសាស្រ្តាចារ្យ ហូ ជុង ស្ហីន ដែលបានលើកឡើង និងបានថ្លែង អំណរគុណដល់លោក ដែលបានចូលរួមក្នុងការជួយអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជា ជាពិសេសការផ្សព្វផ្សាយកសិកម្ម ឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត៕ដោយ៖ជា សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner