គណៈប្រតិភូរដ្ឋសភាកម្ពុជាអញ្ជើញញចូលរួមសម័យប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពនៅប្រទេសម៉ារ៉ុក

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការ កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសម័យ ប្រជុំពេញអង្គលើកទី១០ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី «ការធានានូវសន្តិសុខស្បៀងជាបុរេលក្ខខណ្ឌសម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក»។

សម័យប្រជុំនេះមានការចូលរួមពីសភាប្រទេសសមាជិក IPTP ចំនួនប្រមាណ ៦៥ប្រទេស ក្នុងចំណោមប្រទេស៩០ ជាសមាជិក។

ក្នុងឱកាសនៃសម័យប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិបានសម្រេច តែងតាំង ជាឯកច្ឆ័ន្ទ ឯកឧត្តម សួស យ៉ារ៉ា ជាអនុប្រធាន IPTP និងបានដាក់សំណើឈ្មោះឯកឧត្តម ទៅមហាសន្និបាតជាបេក្ខជន ប្រធាន IPTP សម្រាប់ឆ្នាំ២០២៣។

តំណាងរដ្ឋសភាកម្ពុជា ទទួលបានកិត្តិយសឡើងថ្លែងសុន្ទរកថា ទៅ កាន់អង្គប្រជុំដោយបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនរួមមាន៖ តួនាទីសមាជិកសភាក្នុងការជួយធានាថាច្រករបៀងមនុស្សធម៌សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើក ទូលាយដល់ពលរដ្ឋសាមញ្ញគ្រប់ពេលវេលា ការធានានូវខ្សែច្រវាក់ ផលិតកម្មនិងបណ្តាញចែកចាយស្បៀង និងផលិតផលគន្លឹះដូចគ្រាប់ ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែងចេញ ពីការ ដាក់ទណ្ឌកម្មនានា។

សម័យប្រជុំគាំទ្រចំពោះសន្តិភាពនៅកម្ពុជា និងគំនិតផ្តួចផ្តើមអំពាវនាវ ឱ្យមានការបង្កើតវិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាម សំណើរ របស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងដាក់ ចេញ អនុសាសន៍រឹងមាំសម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខ ស្បៀង ព្រមទាំងស្នើឱ្យមានការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និង ផ្នែកឯកជន ជាពិសេសភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលអាច ផ្តល់ជាដំណោះស្រាយគន្លឹះដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខ ស្បៀង។

ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុក ក៏បានបញ្ជាក់ពីការទទួល យកការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាម៉ារ៉ុក ទៅបំពេញ ទស្សនកិច្ច និងចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៣ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕ ដោយ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner