ហោរាសាស្រ្តប្រចាំថ្ងៃសៅរ៍ ៣រោច ខែអាសាឍ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់ លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ការធ្វើទំនាក់ទំនងជាមួយ សហការីក៏ដូចជាដៃគូរួមអាជីព។ ប៉ុន្តែលោកអ្នកមិនគួរចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ដែលចាំបាច់ ឬត្រូវការការសម្រេចចិត្តលឿននោះទេ។ ពីព្រោះប្រហែលជាគោលបំណងទាំង ស្រុងរបស់អ្នកនឹងមិនសូវទទួលបានការយល់ដឹងនោះទេ។ ក្រៅពី នេះព្យាយាមការពារខ្លួន ឯងកុំឲ្យបាត់បង់ជំហរ ហើយការជឿទុកចិត្តក៏មិនគួរធ្វើនោះដែរ។ ដោយឡែក សូមអ្នក ព្យាយាមធ្វើការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ មានការព្យាករណ៍ដ៏សុទិដ្ឋិនិយមបំផុតសម្រាប់ការងារ របស់លោកអ្នកបច្ចុប្បន្ន និងការងារទៅថ្ងៃអនាគត។ លោកអ្នកទទួលបានភាពឆ្លាត វៃ រហ័សរហួន និងការគិតពិចារណាដែលសមហេតុផលល្អ ដែលនេះជាកត្តាចំបងឲ្យអ្នកអាច យកឈ្នះដៃគូ ឬមនុស្សដែលតែងមើលបំណាំចំពោះការអនុវត្តការងាររបស់អ្នក។ ក្នុងនោះ សូមលោកអ្នកចងចាំថា លោកអ្នកក៏អាចជួបនឹងស្ថានភាពមិនប្រក្រតីដែលកើតឡើងពី មជ្ឈដ្ឋានខាងក្រៅមួយចំនួនផងដែរ ដូច្នេះសូមមានភាពអត់ធ្មត់បន្ថែមទើបជាការប្រសើរ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារ និងអាជីវកម្មទាំងឡាយរបស់អ្នក កំពុងមានផ្លែផ្កាយ៉ាងល្អប្រសើរ និងត្រចេះត្រចង់បំផុត ដូច្នេះលោកអ្នករំពឹងថានឹងទទួល បានលុយកាក់ យសសក្តិ ព្រមទាំងសម្ភារៈ ក៏ដូចជាឳកាសជាច្រើន សម្រាប់អភិវឌ្ឍន៍ការងារ ក្នុងពេលនេះ និងក្នុងអនាគត។ សូមមានការពេញចិត្តចំពោះការ ខិតខំប្រឹងប្រែងកន្លងមក របស់ខ្លួន ហើយសូមបន្តការខិតខំប្រឹងប្រែងនេះជានិច្ច។ ដោយឡែក សូមកំណត់ការជឿទុក ចិត្ត ជាពិសេសមនុស្សដែលទើបនឹងស្គាល់គ្នា ដោយសារការខកចិត្តអាចកើតមាន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចតាចមួយចំនួនអាចនឹងកើតឡើង ហើយប្រសិនបើអ្នកមិនយកចិត្តទុកដាក់ដោះស្រាយឲ្យបានលឿននោះទេ វានឹងបណ្តាល ឲ្យកើតមានបញ្ហាធ្ងន់ធ្ងរបាន។ ទន្ទឹមនឹងនោះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅពេលចំណាយ លុយកាក់ ដោយសារផលនឹងមិនសមស្របជាមួយដើមទុនដែលអ្នកបោះចេញនោះទេ។ យកល្អសូមធ្វើការងារនានាទៅតាមគម្រោងផែនការដែលបានរៀបចំ ហើយធ្វើយ៉ាងណា ទទួលខុសត្រូវលើការងារនោះឲ្យអស់ពីសមត្ថភាព។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ធ្វើសកម្ម ភាពអាជីវកម្ម ឬកិច្ចការងារការិយាល័យធំដុំពេកនោះទេ។  នោះទេ ដូច្នេះសូមផ្អាកការងារ សំខាន់ៗរហូតដល់ថ្ងៃក្រោយ។ សូមធ្វើការងារដែលសាម័ញ្ញ កុំចំណាយដើមទុនច្រើន កុំ ចំណាយកំលាំងចំពោះការងារដែលមិនមែនស្ថិតក្រោមវិជ្ជាជីវៈ ឬការទទួលខុសត្រូវរបស់ អ្នក។ ក្នុងនោះដែរ សូមបោះបង់ចោលបំណងប្រាថ្នាទាំងឡាយ ណាដែលរំពឹងថានឹងធ្វើក្នុង ពេលតែមួយ។ វាគឺគ្រប់គ្រាន់ប្រសិនបើលោកអ្នកចំណាយពេល វេលាជាមួយការងារណា ដែលសំខាន់។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នក ជាមួយនឹងមិត្តរួមការងារ និងដៃគូសហប្រតិបត្តិការណ៍នានា។ បើអាចធ្វើទៅបាន សូមកុំចូល រួមក្នុងកិច្ចប្រជុំ និងការចរចាពីព្រោះទំនងជាអ្នកអាចជួបបញ្ហា ឬដែលមិនអាចធ្វើឲ្យគេយល់ ដឹងពីបំណងប្រាថ្នារបស់អ្នកបានទេ។ ស្ថានភាពរបស់អ្នកនៅពេលនេះគឺមានភាពសុខសាន្ត និងគំនិតដែលប្រមូលផ្តុំគ្នាបានល្អ ប៉ុន្តែសូមកុំទាន់បោះបង់ចោលថាមពលច្រើន និងលុយ កាក់ជុំវិញការធ្វើកិច្ចព្រមព្រៀង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកនៅក្នុងថ្ងៃនេះកំពុងទទួល បានសកម្មភាពដ៏រស់រវើក ភាពសម្បូរបែបក្នុងគំនិត ព្រមទាំងឳកាសដ៏ល្អជាច្រើន។ ផល ចំណេញនៅក្នុងពេលនេះក៏មានទំហំធំផងដែរ ដូច្នេះសូមកុំបារម្ភពីការខាតបង់ ឬស្រពិច ស្រពិលពីជំហានរបស់អ្នកឡើយ។ ទោះបីជាយ៉ាងនេះ សូមកុំសម្រាកមុនម៉ោង ព្យាយាម បំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវឲ្យបានលឿន និងរួចរាល់ទាំងអស់។ ដោយឡែក លោកអ្នកទទួលបានការគិតដែលសមហេតុផលណាស់ និងអាចដោះស្រាយ បញ្ហានានាបានយ៉ាងល្អប្រសើរ។

ឆ្នាំមមែ      

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពថ្ងៃនេះ សូមណែនាំឲ្យអ្នកយក ចិត្តទុកដាក់ចំពោះមធ្យោបាយនានាដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ។ អ្នកអាចចាប់រកការងារក្រៅ ម៉ោងផ្សេងទៀតដែលសក្តិសមនឹងអ្នក ហើយដែលមិនរំខានចំពោះពេលវេលា និងសុខភាព ធ្ងន់ធ្ងរពេកនោះទេ។ លោកអ្នកត្រូវការលំនឹងហិរញ្ញវត្ថុយ៉ាងខ្លាំង ដូច្នេះការចាយវាយ ឬចំណាយលុយកាក់ច្រើននៅពេលនេះមិនល្អប្រសើរនោះទេ។​ ក្នុងស្ថានភាពខ្លះអ្នកអាច ខកចិត្តក្នុងវិជ្ជាជីវៈខ្លះ ដូច្នេះសូមយកចិត្តទុកដាក់លើភាពប្រែប្រួល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានថា ការរាំងស្ទះក្នុងកិច្ចការ និងរបររកស៊ីអាចនឹងកើតឡើងក្នុងទំហំធំក្នុងពេលនេះ ដូច្នេះសូមលោកអ្នកធ្វើការងារ ដោយសន្សឹមៗ កុំទុនច្រើន កុំផ្លាស់ប្តូរកន្លែងការងារ និងសូមកុំជឿជាក់តាមការផ្តល់ជូនរបស់ នរណាម្នាក់ដោយងាយឲ្យសោះ។ បើទោះបីជាស្ថានភាពក្នុងថ្ងៃនេះហាក់មិនអំណោយផល មិនធ្វើឲ្យអ្នកទទួលបានផលចំណេញតាមបំណងក្តី នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះ អាជីព របស់អ្នកនឹងមានភាពរីកចម្រើនបំផុត។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចធ្វើការងារឲ្យសម្រេចទិន្នផល ល្អប្រសើរបាននៅក្នុងថ្ងៃនេះ ប៉ុន្តែផលលំបាកក៏មានមិនតិចប៉ុន្មាននោះដែរ។ ព្យាយាមជ្រើស រើសការងារជាអាទិភាព បោះបង់ការប៉ងប្រាថ្នាឈប់សម្រាក ឬធ្វើដំណើរកំសាន្តសិន ហើយ ពិនិត្យតាមដានប្រមូលយកពត៌មានសំខាន់ៗដែលបានកើតឡើង។ លោកអ្នកក៏អាចសុំ ជំនួយពីមនុស្សនៅក្បែរខ្លួនបានប្រសិនបើអ្នកត្រូវការ។ ប៉ុន្តែក្នុងពេលស្របគ្នានេះ ក៏សូម មានភាពអត់ធ្មត់ និងរក្សាការអធ្យាស្រ័យឲ្យបានខ្ពស់បំផុត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃឡើងខ្ពស់ត្រដែត។ លោកអ្នកទទួលបានភាពច្នៃប្រឌិតក្នុងការងារបាន យ៉ាងខ្ពស់។ ការប្រាស្រ័យទាក់ទង់ក្នុងបរិស្ថានភខាងក្រៅទាំងអម្បាលមាន ហាក់មានភាព វិជ្ជមានបំផុត។ លើសពីនេះ លោកអ្នករំពឹងថានឹងទទួលបានការផ្តល់ជូន ឬលាភសក្ការៈពី មនុស្សដែលធ្លាប់ស្គាល់គ្នាផងដែរ។ ផ្ទុយទៅវិញ ហាមប្រាមដាច់ខាតមិនឲ្យមានការអស់ សង្ឃឹម កុំបោះបង់ការតាំងចិត្តនៅពេលនេះ ពិសេសកុំទាន់ផ្លាស់ប្តូរទីកន្លែងការងារ។ ក្រៅពី នេះលោកអ្នកអាចប្រើប្រាស់ឳកាសរីកចម្រើននេះរៀបចំគម្រោងផែនការអនាគតបានកាន់ តែប្រសើរបន្ថែមទៀត។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំលោកអ្នកកុំឲ្យរស់នៅជាមួយកំហុស សូមអោយអតីតកាល ឬបញ្ហាដែលធ្លាប់ជួបប្រទះដែលរំខានដល់ការគិត ក៏ដូចជាភាពក្លា ហានរបស់អ្នកកប់នៅក្នុងអតីតកាល។ ក្នុងនោះសូមចងចាំថា លោកអ្នកប្រហែលជាត្រូវខិត ខំប្រឹងប្រែងខ្លាំងចំពោះរាល់ការងារទាំងអស់ ពិសេសបំផុតគឺនៅពេលព្រឹកតែម្តង។ ចាប់ពី ពេលថ្ងៃត្រង់ទៅ ស្ថានភាពលំបាកៗនឹងត្រូវបានផ្លាស់ប្តូរទៅជាល្អប្រសើរវិញបាន ដូច្នេះសូម កុំតានតឹងពេក។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ ខាលមមី ច រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងរបស់លោកអ្នកជាទ្រព្យ សម្បត្តិ ឳកាសការងារ រួមទាំងសេចក្តីសុខផ្ទាល់ខ្លួននឹងកើតឡើងក្នុងពេលនេះ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ​ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។  ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។

ចំណាំ៖

ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner