ជប៉ុនស្រាប់តែផ្ទុះករណីឆ្លងកូវីដប្រចាំថ្ងៃដ៏ខ្លាំងពុំធ្លាប់មាន

តូក្យូ៖ អាជ្ញាធរជប៉ុនបាននិយាយ នាថ្ងៃទី១៦ កក្កដា ២០២២ ថាការឆ្លងថ្មីនៃ Covid-19 ប្រចាំថ្ងៃនៅក្នុងប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ១១០ ៦០០នាក់ ខណៈដែលប្រទេសនេះចូលទៅក្នុងរលកទីប្រាំពីរ ជាមួយនឹងការឆ្លងរាលដាលនៃអូមីក្រុងបំប្លែងថ្មី BA.5 Omicron ដែលអាចឆ្លងបានខ្ពស់។

កំណត់ត្រាមុន គឺនៅថ្ងៃទី ៥ ខែកុម្ភៈ ដែលមានចំនួន ១០៤ ១៦៩ ករណី បន្ទាប់ពីនោះ ចំនួនចាប់ផ្តើមធ្លាក់ចុះយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ វាបានកើនឡើងម្តងទៀតយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលខែមិថុនា។ ប៉ុន្តែ ការ ស្លាប់ និង ជំងឺ ធ្ងន់ធ្ងរ នៅ មាន កម្រិត ទាប នៅឡើយ ក្នុង រលក បច្ចុប្បន្ន។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗនេះថា លោកមិនមានគម្រោងវិលត្រឡប់ទៅរកការរឹតបន្តឹងលើសកម្មភាពរបស់ប្រជាជននោះទេ ហើយក៏មិនគិតពីការពង្រឹងការគ្រប់គ្រងព្រំដែនដែរ៕ ប្រភពបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner