សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងពីរនាក់ដែលដេញកាប់សិស្សសាលាដូចគ្នា

ភ្នំពេញ ៖ សិស្សសាលាជម្ពូវ័នមួយក្រុម បានហៅបក្ខពួករបស់ខ្លួន ចំនួនពីរនាក់ មកជួយដេញកាប់គូទំនាស់របស់ខ្លួន ដែលជាសិស្ស សាលាដូចគ្នា។សកម្មភាពនេះបានធ្វើឱ្យប្រជាពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍នាំគ្នា ដេញតាមចាប់ឃាត់ខ្លួនក្មេងទាំងនេះ បាន ពីរនាក់។ ហេតុការណ៍នេះ បានកេីតឡេីងកាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភ្លើងស្តុបមុខសាលាជម្ពូវ័ន សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ទាំងពីរនាក់ឈ្មោះ សូ សំណាង អាយុ ១៧ឆ្នាំ មុខរបរជាអ្នកកាត់ស្មៅ ស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និង ឈ្មោះ ទ្រី សុខនាង អាយុ ១៥ឆ្នាំ។ ចំណែកបក្ខពួកបីនាក់ទៀត ជាសិស្សសាលាជម្ពូវ័ន បានគេចខ្លួន បាត់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកេីតហេតុ គេបាន ឃេីញក្រុមក្មេងទំនេីងចំនួនពីរក្រុម ដោយមួយក្រុមមានគ្នា ប្រាំនាក់ ប្រដាប់ដោយកាំបិតប៉័ងតោបីដេីម បានដេញកាប់ភាគីជា គូទំនាស់ ម្ខាងទៀត មានគ្នាបីនាក់ យ៉ាងប្រសាចពេញដងផ្លូវ បណ្តាលឱ្យរង របួសស្រាលម្នាក់ ហើយភ្លាមៗនោះ ប្រជាការពារសង្កាត់ចោមចៅទី៣ ក៏បានទាក់ទងទៅសមត្ថកិច្ច ឱ្យចុះមកធ្វេីអន្តរាគមន៍ និងចាប់ឃាត់ ខ្លួនបានពីរនាក់ យកមកសួរនាំ។

បើតាមសម្តីឈ្មោះ សូ សំណាង បានឱ្យដឹងថា រូបគេត្រូវបានមិត្តភក្តិ ដែលជាសិស្សសាលាជម្ពូវ័ន ពឹងឱ្យមកជួយសងសឹកជួសពួកគេ ព្រោះ កន្លងមកភាគី ដែលពួកគេដេញកាប់នោះ ធ្លាប់វាយមិត្តភក្តិខ្លួន ទេីប នៅ រសៀលថ្ងៃទី១៨ ខែកក្កដានេះ ក៏បាននាំគ្នា មកជួយសងសឹក តែម្តង។

បច្ចុប្បន្ន ជនដៃដល់ខាងលើនេះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចោមចៅទី៣ កំពុងតែធ្វើការសាកសួរនាំ កសាងសំណុំរឿង បញ្ជូនទៅជំនាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner