ហោរាសាស្រ្តប្រចាំថ្ងៃអង្គារ៍ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អបំផុតសម្រាប់ការ ទាក់ទងជាមួយដៃគូ និងការបញ្ចប់កុងត្រាជំនួញពាណិជ្ជកម្ម ដែលអាចទទួលបានប្រាក់ ចំណេញច្រើន។ លោកអ្នកមានភាពជោគជ័យខ្លាំងទៅលើជំនួញហិរញ្ញវត្ថុ និងជំនួញអចល នទ្រព្យ។ ទន្ទឹមនឹងស្ថានភាពអំណោយផលបំផុតនេះ សូមលោកអ្នកជៀសឲ្យផុតពីសកម្ម ភាពដែលតឹងតែង ការប្រថុយប្រថាន ពិសេសការសម្រេចចិត្តទាំងឡាយណាដែលរំពឹងទៅ លើលទ្ធផលលឿនមិនគួរធ្វើនោះទេ។ ក្រៅពីនេះ លោកអ្នកអាចក្លាយជាអ្នកដឹកនាំក្រុម ដែលបានភាពខ្លាំងក្លាបំផុត។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ វេលានេះមានអំណោយផលបំផុតសម្រាប់ លោកអ្នកដែលបំពេញការងារខាងផ្នែកសិល្បៈ និងវប្បធម៌។ រាល់ការដាក់តាំងបង្ហាញទាំង អស់នឹងក្លាយទៅជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលបើកការតាំងពិព័រណ៍ ឬការបង្ហាញសៀវភៅ និងស្នាដៃនានាបាននៅក្នុងថ្ងៃនេះ។ ហោរាសាស្រ្តអាជីពបានរំលឹកទៅដល់ តម្រូវការនៃការសម្រចចិត្តដែលយោងទៅលើពត៌មានជាក់លាក់។ ផ្ទុយទៅវិញ ប្រហែលជា អ្នកមិនគួរដេញតាមគម្រោងទេ គឺគ្រាន់តែដឹងព្រឹត្តិការណ៍ហើយទទួលខុសត្រូវចំពោះការងារគឺជាការគ្រប់គ្រាន់។ លើសពីនេះ អ្នកអាចទាក់ទាញមនុស្សឲ្យឈរខាងអ្នក។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារទាំងឡាយរបស់អ្នកក្នុងថ្ងៃនេះ នឹងទទួលបានផលជាទីគាប់ចិត្ត។ ក្នុងនោះលោកអ្នកអាចធ្វើការដឹកនាំក្រុមការងារ ឬធ្វើការសម្រេចចិត្តបានដោយសមេហតុផលដ៏ល្អប្រសើរណាស់។ ជាងនេះទៅទៀត លោកអ្នក អាចរំពឹងថា ទទួលបានលាភសក្ការៈបន្ថែមទៅលើលុយកាក់ដែលនឹងហូរចូលក្នុងថ្ងៃនេះ។ ផ្ទុយទៅវិញ លោកអ្នកអាចនឹងទទួលបន្ទុកច្រើនក្នុងការងារផងដែរ ដូច្នេះការបែងចែក ការងារ និងសេចក្តីសុខផ្ទាល់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ នៅក្នុងអនាគតដ៏ខ្លីខាងមុខ នេះអ្នក នឹងអាចទទួលបានការលើកកម្ពស់ក្នុងអាជីពការងារដ៏ប្រសើរបំផុត។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យ ជាប់គាំងនឹងបញ្ហាពីអតីត។ សូមគ្រប់គ្រងការគិតរបស់អ្នក ហើយយកចិត្តទុកដាក់បញ្ចប់ ការងារដែលមាននៅលើតុរបស់អ្នក។ ចំពោះឧបស័គ្គនៅក្នុងពេលនេះមិនទាន់ជ្រះស្រឡះ នៅឡើយ ដូច្នេះសូមព្យាយាមបំពេញការងារឲ្យបានរួសរាន់ ជ្រើសរើសការងារជាអាទិភាព ហើយដោះស្រាយបញ្ហាចំពោះមុខ។ ចំពោះឥរិយាបទ និងពាក្យសំដីរបស់អ្នកមានឥទ្ធិពល ខ្លាំងទៅលទ្ធផលការងារ និងទំនាក់ទំនងដូច្នេះសូមគិតឲ្យបានច្រើនមុននិយាយស្តី។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមិនមែនជាពេលវេលាឲ្យអ្នកតក់ស្លុត ឬព្រួយបារម្ភ នោះទេ។ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួលណាស់ ពីព្រោះមនុស្សដែល នៅជុំវិញខ្លួនអ្នកនឹងជួយជ្រោមជ្រែងលោកអ្នកយ៉ាងពេញទំហឹង និងស្មោះត្រង់ណាស់។ ប៉ុន្តែហោរាសាស្ត្រណែនាំលោកអ្នក ឲ្យនៅឆ្ងាយពីស្ថានភាពទាំងឡាយណាដែលមិនច្បាស់ លាស់។ បើទោះបីជាយ៉ាងនេះក្តី មិនចាំបាច់បន្ថយល្បឿនការងារនោះទេ ពីព្រោះភាព លំបាកមួយចំនួនគ្រាន់តែជាហេតុការណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ លើសពីនេះទៅទៀត សូមលោកអ្នករំពឹងគិតអោយបានគ្រប់ជ្រុងជ្រោយមុនពេលសម្រេចចិត្តធ្វើជំនួយលើនរណា ម្នាក់ក្នុងថ្ងៃនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារតូចធំអាចនឹងសម្រេចទៅបានដោយងាយស្រួលណាស់។ ចំពោះឧបសគ្គដែលតែងតែរឹងផ្លូវរបស់អ្នកក៏នឹងរលាយទៅបាត់ ហើយនាំមកតែភាពចម្រើន និងឳកាសអភិវឌ្ឍន៍ក្នុងកិច្ចការងារ។ ផ្ទូយពីការរំខានដោយស្ថានភាពបន្ទាប់បន្សំ និងពីស្ថានភាពខាងក្រៅ គឺសូមចងចាំថាមន្ទិលសង្ស័យដែលលោកអ្នកបង្កើត ឡើងនឹងក្លាយជាឧបសគ្គធំក្នុងការទទួលបានផលលាភដ៏គាប់ចិត្តពីអាជីព។ ចំពោះពេល វេលាមិនមានអ្វីគួរអោយបារម្ភទេ ពីព្រោះអ្នកអាចបញ្ចប់ការងារបានទាន់ពេលទាំងអស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ការធ្វើ កិច្ចការនោះទេ។ ហានិភ័យនៃការប្រឈមមុខនឹងឧបសគ្គមានច្រើនណាស់ក្នុងថ្ងៃនេះ ដូច្នេះសូមដោះស្រាយបញ្ហាបច្ចុប្បន្ន ហើយសំខាន់បំផុតកុំធ្វើការដោយប្រញាប់ប្រញាលជា ដាច់ខាត។ បើទោះបីជាស្ថានភាពយ៉ាងនេះក្តី ក្នុងពេលនេះសូមយកចិត្តទុកដាក់ក្នុងអាជីវ កម្មរបស់ខ្លួនជាជាងប្រើប្រាស់ពេលវេលាថ្ងៃនេះទៅលើការព្រួយបារម្ភ។ លើសពីនេះសូម ទទួលខុសត្រូវទៅលើការងារឲ្យបានកាន់តែច្រើន។ ដោយឡែក សូមលោកអ្នករក្សាគំលាត ឲ្យបានឆ្ងាយពីមនុស្សឆ្នាំច ហើយប្រសិនជាអាចចូរកុំទាន់ចេញដំណើរផ្លូវឆ្ងាយ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងមានដំណើរការល្អ ប្រសើរ។ អ្នកអាចមានលទ្ធភាពរកប្រាក់សន្សំបានច្រើនក្នុងពេលនេះ ហើយប្រសិនបើអ្នក អាចមានលទ្ធភាពបោះទុនក៏កាន់តែប្រសើរ។ ក្នុងនោះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែម ទៀតចំពោះពត៌មានទាំងឡាយ ពិសេសពត៌មានផ្លូវការ។ ផ្ទុយទៅវិញ លោកអ្នកអាចបាត់ បង់ពត៌មានលម្អិតសំខាន់ៗមួយចំនួន ដែលនាំឲ្យមានការប៉ះទង្គិចដល់ទិន្នផលការងារ។ ដោយឡែក សូមលោកអ្នកប្រុងប្រយ័ត្ននឹងពាក្យសំដី។ ក្រៅពីនេះ ប្រសិនបើអ្នកបង្កើត កំហុសនៅក្នុងថ្ងៃនេះផលលំបាកអាចនឹងរំខានអាជីពអ្នកក្នុងពេលយូរ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានសំណាងលើការងារ អ្នកអាច ឡើងតំណែង ឬរំពឹងទទួលបានផលលាភពីការងារដែលអ្នកកំពុងធ្វើ។ ក្នុងនោះប្រសិនបើ អ្នកជាអាជីវករ នឹងទទួលបានផលចំណេញច្រើន អតិថិជនល្អ និងគួរឲ្យជឿជាក់។ ក្នុងនោះ បញ្ហាដែលនឹងអាចកើតឡើងមិនអាចរំខានកិច្ចការអ្នកបានទេ។ លោកអ្នកកំពុងស្ថិតនៅក្នុង ស្ថានភាពរីកចម្រើន និងរីករាយ ដូច្នេះគ្មានអ្វីដែលត្រូវបារម្ភនោះទេ។ អ្នកអាចធ្វើអ្វីៗបាន តាមបំណង។ សម្រាប់សេចក្តីស្នេហាចំពោះកំឡោះក្រមុំនៅក្នុងពេលនេះមានភាពផ្អែមល្អែម ហើយដំណឹងល្អក៏នឹងអាចកើតឡើងផងដែរ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកនឹងជួបភាពជោគជ័យ លោកអ្នកអាចធ្វើឲ្យផលលំបាកផ្សេងៗត្រឡប់មកជាល្អប្រសើរវិញបាន ដោយសារលោក អ្នកទទួលបានអំណោយផលសម្រាប់ការចរចា និងាគ្រប់គ្រង។ ក្រៅពីនេះ បញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលនេះមានកំរិតខ្ពស់ លោកអ្នកអាចបង្កើនប្រាក់សន្សំសំចៃបានច្រើន ពិសេសផល ចំណេញនឹងកើនឡើងទ្វេរដងក្នុងពេលនេះ។ ប៉ុន្តែសូមលោកអ្នកបំភ្លេចចោលនូវកង្វល់ទាំង អស់ ហើយផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើផែនការអនុវត្តបច្ចុប្បន្ន។ ក្រៅពីនេះ សូមប្រយ័ត្នក្រែងមានជំងឺ ឬរបួស្នាមតិចតួច។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមិនមែនជាវេលាដើម្បីតក់ស្លុត និង បង្ហាញភាពទន់ខ្សោយទៅកាន់មិត្តរួមការងារនោះទេ។ ក្នុងរយៈពេលនេះលោកអ្នកអាច មានបញ្ហានៅក្នុងកន្លែងការងារ ដូច្នេះសូមមានការអត់ធ្មត់បន្ថែម។ ជៀសវាងការប្រជុំ ពិភាក្សាក្រៅពីការងារដែលខ្លួនកំពុងអនុវត្តរាល់ថ្ងៃ។ ក្នុងពេលនេះសូមលោកអ្នកសន្សំសំចៃ និងស្វែងរកឳកាសដើម្បីបំពេញគោលដៅការងាររបស់អ្នក។ ក្រៅពីនេះ លោកអ្នកទំនងជា ត្រូវខិតខំធ្វើការដើម្បីឲ្យអ្នកយល់ដឹងពីការងាររបស់ខ្លួនបានល្អ ហើយអាចទាក់ទាញទឹកចិត្ត មនុស្សដែលនៅជុំវិញខ្លួនរបស់អ្នកអោយមកគាំទ្រការងារអ្នកបានល្អប្រសើរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងមានភាពរឹងស្ទះ លោកអ្នកពិបាក ទទួលបានផលល្អក្នុងការងារណាស់។ ចំណែកមនុស្សដែលនៅក្បែរលោកអ្នកក៏ហាក់ពិបាក ពឹងពាក់អាស្រ័យផងដែរ។ ក្រៅពីនេះ អ្នកប្រហែលជាពិបាកគេចពីជម្លោះខ្លាំងណាស់ ដូច្នេះ សូមគ្រប់គ្រងពាក្យសំដី ឬដើរចេញពីបញ្ហា។ ផលវិបាកដោយសារជម្លោះនៅថ្ងៃនេះនឹងនាំ ភាពស្មុគ្រស្មាញ និងបង្អាក់ល្បឿននៃជោគជ័យរបស់អ្នក។ លើសពីនេះ ប្រសិនបើអ្នកនឹង ប្រឈមជាមួយការសម្រេចចិត្ត ឬការចុះហត្ថលេខាគួរតែផ្អាកសិនទើបល្អ ពីព្រោះកំហុស អាចនឹងកើតមាន។
ចំណាំៈ
ឆ្នាំទាំង៦ ជូត ឆ្លូវ ខាល រោង វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងធំ និងឋានៈ តួនាទីថ្ងៃនេះនឹងផ្តល់ជូនដល់អ្នក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់អ្នកធ្វើកិច្ចការងារទាំងឡាយ។ លោកអ្នកមានអំណោយផលក្នុងការពិភាក្សា ចរចា បញ្ចុះបញ្ចូល ព្រមទាំងអាចគ្រប់គ្រងក្រុមបានល្អប្រសើរផងដែរ។ ដែលកត្តានេះនឹងអាចជម្រុញដំណើរការរបស់អ្នកឲ្យបានទៅដល់គោលដៅក្នុងពេលលឿន និងជោគជ័យ។ ដោយឡែក បញ្ហាតូចតាចអាចនឹងកើតមានខ្លះ ប៉ុន្តែក៏មិនជះបញ្ហាធ្ងន់ធ្ងរដល់ការងារអ្នកទេ។ សូមប្រើប្រាស់វេលាដោយយកចិត្តទុកដាក់ ហើយហាមមិនឲ្យវាយតម្លៃអ្វីៗលឿនពេកនោះទេ។ ក្រៅពីនេះ លោក អ្នកអាចការពារគំនិតយោបល់របស់ខ្លួនប្រកបទៅដោយភាពរលូនបំផុត។ លើសពីនេះ ទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកក៏នឹងទទួលបានភាពសុខដុមរមនាផងដែរ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះលោកអ្នកអាចបំពេញរាល់ក្តី ស្រមៃរបស់ខ្លួន។ ការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរការងារ និងទីកន្លែងថ្មីគឺអាច ធ្វើទៅបានដោយងាយស្រួល ដោយសារស្ថានភាពដែលនៅខាងក្រៅមានស្ថេរភាពបំផុត។ លោកអ្នកអាចធ្វើឲ្យមនុស្សជាច្រើន គោរពស្រលាញ់ និងធ្វើតាមទស្សនរបស់អ្នកបានល្អ ដូច្នេះប្រសិនបើអ្នកជាអ្នកគ្រប់គ្រងគឺកាន់តែប្រសើរ។ លើសពីនេះ លោកអ្នកទទួលបានអារម្មណ៍ និងគំនិតវិជ្ជមាន។ ភាគច្រើនអ្នកនឹងអាចបញ្ចុះបញ្ចូលមនុស្សនៅជុំវិញខ្លួនដោយត្រឹមត្រូវ និងងាយស្រួល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី សូមធ្វើសកម្មភាពដោយការប្រុងប្រយ័ត្ន និងទន់ភ្លន់។ ក្រៅពីនេះ លោកក៏គួរប្រយ័ត្នចំពោះជំងឺដង្កាត់ខ្លះៗផងដែរ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ប្រតិបត្តិការណ៍ធំដុំនោះទេ។ សូមដាក់កំរិតខ្លួនឯងសម្រាប់ការដោះស្រាយបញ្ហាហិរញ្ញវត្ថុសូម្បីតែករណី ឬវិក្កយបត្រតូចតាចក៏ដោយ។ ព្យាយាមបំពេញការងារអោយបានល្អ ជ្រើសរើសការងារជា អាទិភាព ហើយមិនគួរចំណាយពេលវេលាចោលដោយឥតប្រយោជន៍ទៅលើការនិយាយ ដើមចុង រួមទាំងការសង្ស័យដែលគ្មានមូលដ្ឋានពត៌មាន។ ហោរាណែនាំឲ្យបដិសេធការរិះគន់ ឬសង្ស័យខ្លួនឯង បើអាចធ្វើបាន គឺអ្នកនឹងអាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល។ ដោយឡែក លោកអ្នកទទួលបានអំណោយផលក្នុងការប្រើប្រាស់ពាក្យសំដី និងអារម្មណ៍ទន់ភ្លន់ជាមួយអ្នកដទៃ។
ចំណាំ៖
ឆ្នាំទាំង៦ ជូត ឆ្លូវ ថោះ មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ ការចាកចេញដំណើរបេសកកម្ម ដ៏ជោគជ័យនឹងកើតឡើយ។ លោកអ្នកទទួលបានភាពចម្រើនលូតលាស់ និងស្ថេរភាពដ៏ ប្រសើរ។