សហព័ន្ធកីឡាវាយកូនគោលផ្តើមបើកវគ្គបណ្តុះបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ ដល់កីឡាករកីឡាការិនី បណ្តាក្លិបកូនគោលនានា និងអ្នកស្នេហាវិស័យកីឡាវាយកូនគោល
សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានប្រកាសរៀបចំវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិតទី២ (RULES OF GOLF – LEVEL 2)ដល់កីឡាករកីឡាការិនី សមាជិកក្លិប និងអ្នកស្នេហាវិស័យកីឡាវាយកូនគោលក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែកញ្ញានេះ ក្នុងគោលបំណងបណ្តុះបណ្តុះបណ្តាលកីឡាករកីឡាការិនី សមាជិកក្លិប ទីលានកូនគោល និងអ្នកស្នេហាវិស័យកីឡាកូនគោលទាំងអស់ បានជ្រួតជ្រាបអំពីច្បាប់កីឡាវាយកូនគោល និង ដើម្បីត្រៀមចូលរួមនៅក្នុងព្រឹត្តិការណ៍កីឡាជាតិ ក្នុងខែ វិច្ឆិកា ឆ្នាំ២០២២ និង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាពិសេស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោលកម្រិតអន្តរជាតិនាពេលអនាគត់។
វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានអញ្ជើញមន្រ្តីច្បាប់កីឡាវាយកូនគោលមកពីR&A Rule Academy ធ្វើជាគ្រូបង្គ្រោល។ ទៀតសោធន៍វគ្គបណ្តុះបណ្តាលកម្រិត២នេះ តម្រូវឲ្យសិក្ខាកាមឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិត១ (Rules of Golf – Level 1)តាមប្រព័ន្ធអនឡាញជាមុនសិន បន្ទាប់មកសហព័ន្ធធ្វើតេសជាប់ជាស្ថាបពរហើយនោះ សិក្ខាកាមនឹងអាចចូលរួមវគ្គបណ្តុះបណ្តាលកម្រិត២បន្តបាន៕ អត្ថបទ៖ ជាវ ចន្ធូ



