ប្រមុខការទូតរុស្ស៊ី៖ គោលបំណងភូមិសាស្រ្តនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែនផ្លាស់ប្តូរហើយ

ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ នៅថ្ងៃពុធសប្តាហ៍នេះថ្លែងថា គោលបំណងភូមិសាស្រ្ត នៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានផ្លាស់ប្តូរហើយ នៅពេលដែលលោកខាងលិចកំពុងផ្តល់ឱ្យអ៊ុយក្រែននូវអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត។

លោក ឡារូវ បានប្រាប់ទូរទស្សន៍ RT និងទីភ្នាក់ងារសារព័ត៌មាន RIA Novosti ក្នុងបទសម្ភាសន៍មួយថា ក្រៅពីទីក្រុងលូហាន់ស្ក៍ និងដូណេតស្ក៍ ប្រតិបត្តិការរុស្ស៊ីនឹងត្រូវពង្រីកទៅកាន់តំបន់ខើសុន តំបន់ហ្សាប៉ូរីហ្សីយ៉ា និងទឹកដីផ្សេងទៀតរបស់អ៊ុយក្រែន ដើម្បីរុញខ្សែទំនាក់ទំនងឱ្យឆ្ងាយ។

ប្រមុខការទូតរុស្ស៊ីរូបនេះបានបញ្ជាក់ដូច្នេះថា ដោយសារតែយើងមិនអាចអនុញ្ញាតឱ្យផ្នែក នៃទឹកដីអ៊ុយក្រែនដែលលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី គ្រប់គ្រង ឬអ្នកណាជំនួសគាត់ ឱ្យមានអាវុធដែលនឹងគំរាមកំហែងដោយផ្ទាល់ដល់ទឹកដីរបស់យើង និងទឹកដីនៃសាធារណរដ្ឋទាំងនោះដែលបានប្រកាសឯករាជ្យ។

ដោយឡែកក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធដដែលនេះបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក សឺហ្គៃ ស៊យហ្គូ បានចុះត្រួតពិនិត្យក្រុមទាហានលោកខាងលិចដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន។

ទន្ទឹមគ្នា លោកបានបញ្ជាឱ្យយោធាបង្កើនសមត្ថភាពបំផ្លាញយន្តហោះដ្រូនរបស់អ៊ុយក្រែន និងការពារកងកម្លាំងអ៊ុយក្រែនពីការបាញ់ផ្លោងតំបន់រំដោះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner