ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជារយៈពេលល្អសម្រាប់ការវិនិយោគតូចធំ។ គោលគំនិតរបស់អ្នកទទួលបានការគាំទ្រយ៉ាងប្រសើរពីថ្នាក់លើ ដូច្នេះវានឹងផ្តល់ជា ប្រយោជន៍ដ៏ធំក្នុងការដោះស្រាយ និងបោះជំហានទៅមុខ។ ក្នុងដំណាក់កាលនេះ ការប្រជុំ ពិភាក្សា ផ្តោះប្តូរគំនិត ការចូលរួមវគ្គបណ្តុះបណ្តាលនឹងអនុញ្ញាតធ្វើឲ្យកំរិតហិរញ្ញវត្ថុរបស់ អ្នកកាន់តែប្រសើរ។ ហោរាសាស្រ្តអាជីព ណែនាំឲ្យអ្នកផ្តោតអារម្មណ៍ទៅលើការងារជាជាង ចំណាយពេលទៅលើការចែចង់ និងការសន្ទនាដែលមិនសមរម្យ។ ផ្ទុយទៅវិញ សូមប្រយ័ត្ន ឧបាយកល។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះអ្នកត្រូវតែធ្វើការជ្រើសរើសក៏លំបាកមួយ។ ប្រហែលជាការ សម្រចចិត្តនេះនឹងមិនល្អប្រសើរបំផុតនោះទេ ប៉ុន្តែសូមមានការគិតគូរឲ្យបានល្អិតល្អន់ បំផុត។ ក្នុងពេលនេះមហិច្ចតាអាជីពរបស់អ្នកមានសភាពតូចទាបជាងប្រក្រតី។ ប៉ុន្តែទោះបី ជាយ៉ាងណាក្តី អ្នកនឹងមានពេលវេលាច្រើនដើម្បីអនុវត្តផែនការ ដូច្នេះមិនគួរបង្ខំខ្លួនលើស លុបពេកនោះទេ។ ផ្ទុយទៅនឹងភាពអវិជ្ជមានទាំងនេះ លោកអ្នកអាចរកវិធីសម្រេចគោល ដៅរបស់អ្នកដោយមិនចាំបាច់ត្រូវធ្វើទំនាក់ទំនងខ្លាំក្លានោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំអោយចុះ ចាញ់ទៅលើការល្បួងនានា។ ក្នុងនោះសូមអ្នកប្រយ័ត្នបំផុតចំពោះទំនាក់ទំនងស្នេហានៅ ក្នុងការិយាល័យ ពីព្រោះវានឹងនាំមកនូវអារម្មណ៍រវើរវាយក្នុងជីវិតរបស់អ្នក ហើយថែមទាំង រារាំងអ្នកមិនឲ្យឡើងជណ្តើរអាជីព។ ផ្ទុយពីចំណុចទាំងនេះ លោកអ្នកមានលទ្ធភាពដើម្បី ពង្រឹងគុណភាពការងារ ពីព្រោះឳកាសដែលអ្នកនឹងអាចគ្រប់គ្រងក្រុមការងារគឺមានកំរិត ខ្ពស់ណាស់។ ចំណែកការលំបាកនានានឹងត្រូវបានដោះស្រាយ ប្រសិនបើអ្នកយកចិត្តទុក ដាក់បន្ថែម។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយរបស់អ្នក មានដំណើរការល្អ។ អ្នកអាចបញ្ចប់ការងារដែលបានគ្រោងទុកទាន់ពេលវេលា។ ប៉ុន្តែអ្នកក៏ មិនគួរខ្ជះខ្ជាយពេលវេលាទៅនិយាយដើមចុង ឬធ្វើការងារដែលមិនចាំបាច់នោះដែរ។ ក្នុង នោះដើម្បីធ្វើការងារឲ្យកាន់តែប្រសើរ សូមជ្រើសរើសយកការងារសំខាន់មកធ្វើនៅពេល ព្រឹក។ ដោយឡែកអ្នកអាចទាក់ទាញមនុស្សជាច្រើនមកខាងអ្នក ឬធ្វើការជួយជ្រោមជ្រែង អ្នកបានគ្រប់កាលទេសទាំងអស់។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះកំរិតហិរញ្ញវត្ថុរបស់អ្នកមានសភាព រីកចម្រើនលូតលាស់យ៉ាងល្អប្រសើរបំផុត។ អ្នកក៏អាចប្រើប្រាស់លុយកាក់ដើម្បិធ្វើការ បណ្តាក់ទុន និងបើកអាជីវកម្មថ្មីៗបានដោយសេរី ពីព្រោះបញ្ហាហាក់នៅឆ្ងាយពីការរំខាន ភាពចំណេញនៅក្នុងថ្ងៃនេះ។ ស្របពេលជាមួយគ្នាសូមលោកអ្នកទទួលខុសត្រូវលើការងារ របស់ខ្លួនឲ្យបានក្នុងកំរិតខ្ពស់បំផុត បើទោះបីជាកិច្ចការនោះជាកិច្ចការដែលតូចតាចយ៉ាង ណាក្តី។ ផ្ទុយទៅវិញ លោកអ្នកត្រូវតែជៀសឲ្យបានឆ្ងាយពីបញ្ហាបំណុល ពីព្រោះវាជា ប្រភពនៃភាពរឹងស្ទះនៅពេលនេះ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលកាន់តែប្រសើរសម្រាប់ លោកអ្នកដែលជាអាជីវករ និងអ្នកជំនួញ។ បញ្ហាដែលធ្លាប់តែរឹងស្ទះជំហានរបស់អ្នកទាំង ឡាយនឹងត្រូវបានដោះស្រាយ ហើយអ្នកតែងតែមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យ ជំនួញនោះមានស្ថេរភាព ហើយរកបានភាពចំណេញច្រើន។ ចំពោះលោកអ្នកដែលបម្រើ ការងាររដ្ឋឯកជនវិញក៏មានភាពងាយស្រួលក្នុងការអនុវត្តការងារ។ អ្នកអាចនឹងរំពឹងថា ទទួលបានឳកាសក្នុងការអភិវឌ្ឍន៍ស្ថានភាពអាជីព ប៉ុន្តែទំហំការងារក៏ប្រហែលជាមាន ច្រើនជាងមុនបន្តិច។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសី លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះស្ថានភាពអាជីពជាទូទៅត្រូវបានធានា។ អ្នកអាចធ្វើការងារទៅតាមបំណងប្រាថ្នា និងទៅតាមគម្រោងផែនការដែលបានរៀបចំទុក កន្លងមក។ អ្នកក៏មានមនុស្សជាច្រើនចាំជួយជ្រោមជ្រែងការងារផងដែរ ក្នុងនោះគឺរួមទាំង ថ្នាក់លើរបស់អ្នកផង។ លោកអ្នកអាចនឹងទទួលបានការផ្លាស់ប្តូរដែលល្អប្រសើរក្នុងជីវិត។ ក្នុងនោះទំនងជាអ្នកនឹងត្រូវធ្វើការសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងសកម្មភាពវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះសូមព្យាយាមវាយតម្លៃការងារឲ្យបានម៉ត់ចត់នូវលទ្ធភាពបំពេញការងារ។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យកុំឲ្យមានការ បាត់បង់ភាពសុទិដ្ឋិនិយម និងទំនុកចិត្ត។ អាកប្បកិរិយាវិជ្ជមាន និងរួមចំណែកដល់បរិយា កាសដ៏ប្រសើរទាក់ទងនឹងផ្នែកសម្ភារៈ។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលនៃភាព ស្រស់ស្រាយ ភាពរស់រវើក និងប្រាជ្ញាឈ្លាសវៃ ដើម្បីបំពេញការងារឲ្យបានចប់ចុងចប់ដើម និងទទួលបានទិន្នផលខ្ពស់។ ក្រៅពីនេះ ចំពោះទំនាក់ទំនងក្នុងក្រៅតូចធំគឺអ្នកអាចធ្វើទៅ បានដោយសេរី ពីព្រោះទំនុកចិត្តក្នុងទំនាក់ទំនងមានកំរិតខ្ពស់ណាស់។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមិនរកឃើញហេតុផលណាមួយដើម្បីឲ្យមានការព្រួយបារម្ភនោះទេ។ អ្នកនឹងធ្វើបានល្អគ្រប់ភារកិច្ចការងារទាំងអស់ ក្នុងនោះដែរការងារផ្លូវការទាំងអស់ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់លើផងដែរ។ ប្រហែលជាក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងត្រូវបានតម្លើងឋាន ប៉ុន្តែទោះបីជាយ៉ាងនេះក្តី រយៈពេលនេះវានៅតែលឿនពេកក្នុងការបង្ហាញប្រាប់មនុស្សនៅជុំវិញខ្លួន។ ក្រៅពីនេះ ប្រសិនបើអ្នកមានភាពសប្បុរស និងចែករំលែកខ្លះនឹងកាន់តែប្រសើរសម្រាប់លំនឹងទឹកចិត្ត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមផ្តោតការងារយកចិត្តទុកដាក់បន្ថែមទៅលើការងារដែលអ្នកកំពុងតែអនុវត្តពីព្រោះស្ថានភាពខាងក្រៅកំពុងតែយាយការងាររបស់អ្នក។ ធ្វើយ៉ាងណាគ្រប់គ្រងពត៌មានឲ្យបានច្រើនបំផុត ហើយសូមប្រើប្រាស់ពេលវេលាវិភាគឲ្យបានសមស្របមុនការជឿជាក់។ ក្រៅពីនេះសូមលោកអ្នកកុំបញ្ឈប់ការងារ ឬបំណងប្រាថ្នានៅពេលដែលបានជួបបញ្ហាឲ្យសោះ គួររកឳកាស និងវិធីសាស្រ្តដោះស្រាយ ពីព្រោះលោកអ្នកកំពុងស្ថិតនៅលើផ្លូវដែលយោគជ័យណាស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងទទួលបានភាពរស់រវើកក្នុងអាជីព។ លោកអ្នកអាចធ្វើឲ្យមនុស្សនៅជុំវិញខ្លួនជឿជាក់នឹងការងាររបស់អ្នកខ្លាំងណាស់។ អ្នកក៏អាចចូលរួកក្នុងការប្រជុំពិភាក្សាតូចធំ និងតានតឹងបានយ៉ាងល្អប្រសើរបំផុត។ ផ្ទុយទៅវិញ អ្នកប្រហែលជាទទួលបានបន្ទុកការងារបន្ថែមច្រើនផងដែរ ដូច្នេះការចាត់ចែងពេលវេលាឲ្យបានសមស្របនឹងជួយលោកអ្នកឲ្យសម្រេចតាមបំណង។ ចំពោះរឿងតូចតាចដែលកើតឡើងនៅជុំវិញខ្លួន មិនគួរយកចិត្តទុកដាក់ពេកទេ ពីព្រោះវានឹងរំខានដល់ការសម្រេច ចិត្តរបស់អ្នក។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោកអ្នកស្វែងររកប្រភពចំណូលបន្ថែម។ លោកអ្នកក៏អាចប្រើប្រាស់គម្រោងផែនការចាស់មកអនុវត្តក្នុងពេលនេះបានដែរ។ ប៉ុន្តែចំពោះការផ្លាស់ប្តូរនានាគួរតែត្រូវបានកំណត់ឬធ្វើឡើងឲ្យបានត្រឹមត្រូវ។ លោកអ្នកអាចជួបស្ថានភាពមិនសមស្របមួយចំនួន តាមរយៈស្ថានភាពថ្មី ដូច្នេះវាអាស្រ័យលើការរៀបចំ ឬគម្រោងរបស់អ្នក។ ក្រៅពីនេះសូមលោកអ្នកយកចិត្តទុកដាក់បន្ថែមលើការងារដែលកំពុងអនុវត្ត។
ចំណាំៈ
ឆ្នាំទាំង៦ ជូត ថោះ រោង ម្សាញ់ មមី វក ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាអំណោយផលា សម្រាប់អាជីវកម្ម និងជំនួញនានា។ ផលចំណេញ និងស្ថានភាពហ្នឹងហ្ន៎មានកំរិតខ្ពស់។