ក្រុមហ៊ុនផលិតឱសថធំៗរបស់ចិន និង ឥណ្ឌូនេស៊ី នឹងចាប់ផ្តើមសាកល្បងចុងក្រោយសម្រាប់វ៉ាក់សាំង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

ឥណ្ឌនេស៊ី៖ ក្រុមហ៊ុនផលិតឱសថរដ្ឋរបស់ឥណ្ឌូនេស៊ី បាយអូ ហ្វាម៉ា  ដែលសហការក្រុមហ៊ុនចិន ស៊ីណូវ៉ាក់ ក្នុងការវ៉ាក់សាំង COVID-19 ចាប់តាំងពីខែមេសានោះ គ្រោងចាប់ផ្តើមដំណាក់កាលទីបី និង ចុងក្រោយនៃការសាកល្បង ព្យាបាលលើមនុស្សនាខែក្រោយ នេះបើតាមសារព័ត៌មាន ឌឹ ស្ទេតថាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ។

លោក ប៊ូឌី គូណាឌី សាឌីគីន ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមការងារស្តារសេដ្ឋកិច្ចជាតិដែលទើបបង្កើតថ្មី និងក្រុមឆ្លើយតប COVID-19 បានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារនេះថា ដំណាក់កាលទី៣ ឬ ចុងក្រោយនៃការសាកល្បងព្យាបាល នឹងចាប់ផ្តើមប្រព្រឹត្តទៅនាខែក្រោយនេះ ជាមួយនឹងបេក្ខជនចាក់វ៉ាក់សាំងមកពីក្រុមហ៊ុន ស៊ីណូវ៉ាក់ របស់ចិន ។
សូមបញ្ជាក់ថា ប្រសិនបើការសាកល្បងខាងលើនេះទទួលបានជោគជ័យ នោះ ផលិតកម្មនឹងចាប់ផ្តើមនៅត្រីមាសដំបូងនៃឆ្នាំក្រោយ ជាមួយនឹងចំនួនវ៉ាក់សាំងអតិបរិមា២៥០លានដូសក្នុងមួយឆ្នាំ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner