ចាប់គ្រឿងញៀន៤៥គីឡូក្នុងរាជធានី (Video Inside)
អត្ថបទដោយ៖
Apsara Net
សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការបង្រ្កាបជនសង្ស័យម្នាក់រួមនឹងគ្រឿង ញៀនចំនួនជាង៤៥គីឡូក្រាម នៅ៤ទីតាំងផ្សេងគ្នានៅក្នុងរាជធានីភ្នំពេញ ។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងនៅថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២២នេះថា ទីតាំងទាំង៤ដែលសមត្ថកិច្ចបានបង្ក្រាប គឺ៣ទីតាំងនៅចំណុចខុនដូអូឡាំព្យា, សង្កាត់វាលវង់ ខណ្ឌ៧មករា, ចំណែកទីតាំងទី៤ នៅចំណុចសណ្ឋាគារចយ សង្កាត់អូរប្ញស្សី ខណ្ឌ៧មករា។ សមត្ថកិច្ចបាន ឃាត់ខ្លួនបានជនសង្ស័យជាតិចិនម្នាក់ឈ្មោះហ៊ូហ្វេងវ៉ិន HU FENGWEN អាយុ៣៣ឆ្នាំ។