ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២២នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ បានកើនឡើងតិចតួចជារៀងរាល់ថ្ងៃ ខណៈរយៈពេល២៤ ម៉ោងចុងក្រោយនេះ អ្នកឆ្លងថ្មីមានចំនួន២៤នាក់។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន២០នាក់ និងថ្ងៃអាទិត្យមានចំនួន២៣នាក់។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២៤នាក់ ដែលជាករណី ឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។

កម្ពុជាក្នុងរយៈពេល២៧ថ្ងៃ បានរកឃើញ ការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន៣៣៤នាក់ហើយ  ក្នុងនោះក៏មានអ្នកឆ្លងវីរុស បំប្លែងថ្មីអូមីក្រុង BA4 និងBA5 ផងដែរ។ វីរុសបំប្លែងថ្មីអូមីក្រុង BA4 និងBA5 គឺជាវីរុសដែល មានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សបាន។ ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូស ជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។   

កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់ វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៤៨ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៤៣ម៉ឺន ៩ពាន់ ៧២៤នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ១ម៉ឺន ១ពាន់ ៨៨៧នាក់, ចំណែកតួលេខអ្នកចាក់ វ៉ាក់សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៦ពាន់ ២០៧នាក់។ តួ លេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៥ កក្កដា បានកើនដល់ ចំនួន ១៥លាន ១១ម៉ឺន ៧ពាន់ ១៣៧នាក់ ដែលស្មើនឹង ៩៤,៤៨ភាគរយ ។

ads banner