ប្រជាពលរដ្ឋ ក្រីក្រ ១៥០គ្រួសារ ទទួល បានអំណោយ ពីមន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និងយុតិសម្បទា ខេត្តកំពង់ធំ

ខេត្ត កំពង់ធំ ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ញឹក បានខេង អភិបាល រងខេត្តកំពង់ធំ និងអភិបាលរងស្រុកកំពង់ស្វាយបានអញ្ជើញ ចែក អំណោយ ជូន បងប្អូន ប្រជា ពលរដ្ឋ ១៥០គ្រួសារ ដែល រស់នៅ ឃុំនីពេជ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។ លោក ថន ពុទ្ធា អភិបាល រងស្រុក កំពង់ស្វាយ បានឲ្យដឹងថា ប្រជា ពលរដ្ឋ ទាំង ១៥០គ្រួសារ សុទ្ធសឹងតែជាប្រជាពលរដ្ឋ ដែល មានជីវភាព ក្រីក្រខ្វះខាត និងងាយរងគ្រោះ ប្រឈមនិងគ្រោះរាំងស្ងួត និងទឹកជំនន់ ។

ប្រជា ពលរដ្ឋ ទាំង ១៥០គ្រួសារ បាន ទទួល អំណោយ ស្បៀងអាហារ ពីមន្ទីរ សង្គមកិច្ច អតីត យុទ្ធជន និង យុតិសម្បទា ខេត្ត កំពង់ធំ មានអង្ករ ២៥គ.ក ភួយមួយ ត្រីខ ៦កំប៉ុង ទឹកត្រី មួយយួរនារសៀលថ្ងៃទី២៦ ខែកក្តដា ឆ្នាំ ២០២២ ។

ឯកឧត្ដម ងួន រតនៈ អភិបាលខេ ត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជា ណា ចក្រ កម្ពុជា បានគិតគូរពីជីវភាពរស់នៅ របស់ បងប្អូន ប្រជា ពលរដ្ឋ ដោយបង្កើតឲ្យមាន ទាំងកាកបាទក្រហមកម្ពុជា សមាគម អតីត យុទ្ធជន ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និង យុតិសម្បទា និងមូលនិធិជាច្រើនទៀត ដើម្បី ជួយ ដល់ បងប្អូន ប្រជា ពលរដ្ឋ ដែលងាយរង គ្រោះ នានា ដោយ មិន ទុកឲ្យ ប្រជា ពលរដ្ឋ ណាស្លាប់ដោយសារអត់បាយនោះឡើយ។

អភិបាល ខេត្ត កំពង់ធំ បានអំពាវ នាវ និងជម្រុញ ឲ្យមេភូមិ មេឃុំ ណែនាំបងប្អូន ប្រជា ពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំង ការពារ ទប់ស្កាត់ ការ ឆ្លង រីករាលដាល មេរោគកូវិដ19 ដូសទី៣ ទី៤ និងដូសទី៥ ឲ្យបានគ្រប់គ្នា ដើម្បី ការពារការវិលត្រឡប់មកវិញ នូវវត្តមានមេរោគដ៏សាហាវនេះ មកលើ បងប្អូន ប្រជា ពលរដ្ឋ កម្ពុជា យើង ៕ ដោយ ប៊ុន រដ្ឋា

ads banner