កម្ពុជាអំពាវនាវរកការវិនិយោគបន្ថែមលើវិស័យប្រេង (Video Inside)

កម្ពុជាបានអំពាវនាវរកការវិនិយោគបន្ថែមលើវិស័យប្រេងខណៈដែលតម្រូវការរបស់កម្ពុជា នឹងកើនឡើងជិត២ដងក្នុងឆ្នាំ២០៣០។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក្នុងសន្និសីទប្រេងឧស្ម័ន និងឋាមពលនាថ្ងៃទី២៧កក្កដា បានថ្លែងថា «តម្រូវការផលិតផលប្រេងកាត ក្នុងប្រទេសកម្ពុជា កើនឡើងពី ២.៨លានតោននៅឆ្នាំ២០២០ ដល់ ៤.៨លានតោននៅឆ្នាំ២០៣០ និងបន្តកើន ដល់៨.៣លានតោននៅឆ្នាំ២០៤០ ដែលទាមទារឱ្យមានឱកាសវិនិយោគជាច្រើនថែមទៀត លើវិស័យនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ»។

កម្ពុជាកន្លងមកនេះ មានការសិក្សាស្រាវជ្រាវលក្ខណៈភូគព្ភសាស្ត្រស្វែងរកប្រេងកាត ដោយ ក្រុមហ៊ុនអន្តរជាតិមួយចំនួនដែលបានចងក្រងទិន្នន័យស៊ីស្មិក និងការខួងអណ្ដូងស្វែងរុក រកចំនួន៣៤កន្លែង។

កម្ពុជាបានរកឃើញធនធានប្រេងកាត នៅដែនសមុទ្រកម្ពុជា នៅប្លុក A ដែលបានទទួលដំណក់ប្រេងដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះប៉ុន្តែនៅជា មួយនឹងការទើបធ្វើពាណិជ្ជកម្មដំបូងនៃរ៉ែប្រេងកាតកម្ពុជានោះ ប្រេងឆៅកម្ពុជាជិត៣០ម៉ឺន ធុងត្រូវបានក្រុមហ៊ុនKris Energy ដែលក្ស័យធនបានលួចដឹកចេញទៅក្រៅប្រទេសនិងកម្ពុជា កំពុងតែស្ថិតក្នុងការតតាំងផ្លូវច្បាប់នៅឡើយទេជាមួយក្រុមហ៊ុនពាក់ព័ន្ធដើម្បីការយកប្រេង កាតរបស់កម្ពុជានោះមកវិញ។ ប្រេងឆៅដែលបានលូចដឹកចេញតាមកប៉ាល់នោះ ត្រូវបានគេ ចាប់ក្នុងដែនទឹកឥណ្ឌូណេស៊ី។

អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពលណ លោក ជៀប សួរ តបនឹងសំណួររបស់ក្រុមសារព័ត៌មានដែលចង់ដឹងថាតើបណ្តឹងទាមទារ របស់ភាគីកម្ពុជានោះ បានឈានដល់ណាទៅហើយ?

ads banner