ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរលើកទី៧ ត្រៀមធ្វើសាឡើងវិញថ្ងៃទី៧សីហា (Video Inside)

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពខ្មែរ លើកទី៧ នឹងគ្រោងរៀបចំធ្វើសាជាថ្មី ក្រោយ ការខកខានរៀបចំរយៈពេល២ឆ្នាំមក ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩។

រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក វ៉ាត់ ចំរើន បានថ្លែងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរនោះ នឹងគ្រោងរៀបចំនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

លោក វ៉ាត់ ចំរើន បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកលើកកម្ពស់ វិស័យទេសចរណ៍ និងក៏ជាព្រឹត្តិការផ្សាភ្ជាប់ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងទៀតថា រហូតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួម ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរលើកទី៧ ប្រមាណជាង ២ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសជិត ៣០០នាក់ ដែលភាគច្រើនជាជនបរទេសនៅក្នុងស្រុក ខណៈ មាន ១០% ប៉ុណ្ណោះ ដែលមកពីក្រៅប្រទេស។ ចំពោះវិញ្ញាសារត់ គឺមាន៤វិញ្ញាសា រួមមាន រត់ចម្ងាយជាង៤២គីឡូម៉ែត្រ, ចម្ងាយ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដ ៣គីឡូ ម៉ែត្រ។

ads banner