ADB ផ្តល់ប្រាក់កម្ចី១៥លានដុល្លារដល់ក្រុមហ៊ុនដេហឹសកែច្នៃចំណីអាហារសត្វ (Video Inside)
អត្ថបទដោយ៖
Apsara Net
ធនាគារអភិវឌ្ឍន៍អាស៊ី ADBនិង ក្រុមហ៊ុន «ដេហឹស» De Heus TMH Company Limited បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនដែលមានទីតាំងនៅក្នុង ខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុន «ដេហឹស» ដែលជាក្រុមហ៊ុនបណ្តាក់ទុនរបស់ប្រទេសហូឡង់ គឺជាក្រុមហ៊ុនផលិត ចំណីសត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតចំណីសត្វ១៨០ពាន់ តោន។
សេចក្ដីប្រកាសព័ត៌មានទទួលបាននៅថ្ងៃទី២៦ខែកក្កដា បានដកស្រង់ សម្តីនាយិកា ADB ប្រចាំកម្ពុជាលោកស្រី ហ្សាយ៉ូសាណា វ៉ាម៉ា Jyotsana Varma បានថ្លែងថា «តាមរយៈ ការគាំទ្រដល់ក្រុមហ៊ុនដេហឹស ADBnwgជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅ របស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរភាព និង ភាពធន់។