ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២០នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើនឡើងចំនួន     ១ករណីបើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន ២០នាក់ ដែល សុទ្ធជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល២៩ថ្ងៃ ដែលទើបរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន២៩៦នាក់ហើយ។ 

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។   

កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់ វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូស មូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ២៧ កក្កដា បានកើនដល់ចំនួន ១៥លាន ១២ម៉ឺន ១ពាន់ ៥០០ នាក់ ដែលស្មើនឹង ៩៤,៥១ភាគរយ ។

ads banner