ត្រីប្រាខ្មែរ៤០តោនត្រៀមបញ្ចេញលក់ទីផ្សារប្រទេសចិន (Video Inside)

ក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជា បានចាប់ផ្ដើមបញ្ជាទិញត្រីប្រាជាបន្ដបន្ទាប់ដែលនឹងត្រៀមនាំ ចេញទៅប្រទេសចិនលើកដំបូង ចំនួន៤០តោន។

អគ្គនាយករងរដ្ឋបាលជលផលលោក ហាវ វិសិដ្ឋ បានថ្លែងបញ្ជាក់ជុំវិញការបញ្ជាទិញត្រីប្រា សាច់សដោយក្រុមហ៊ុនកែច្នៃត្រីនៅកម្ពុជានេះ ដើម្បីសម្រេចផែនការនាំចេញលើកដំបូង ចំនួន៤០តោន។

លោក ហាវ វិសិដ្ឋ បានបញ្ជាក់ថា  ចាប់ពីសប្ដាហ៍មុនរហូតដល់ពេលនេះ ក្រុមហ៊ុនកែច្នៃត្រីនៅ កម្ពុជា បានបញ្ជាទិញត្រីប្រាសាច់ស ពីកសិដ្ឋានវារីវប្បកម្មក្នុងមួយថ្ងៃមួយតោនជារៀងរាល់ថ្ងៃ ដើម្បីកែច្នៃនាំចេញទៅកាន់ប្រទេសចិន។

លោកបានបន្ដថា ចំពោះការបញ្ជាទិញ មួយថ្ងៃមួយ តោននេះ គឺដោយសារតែក្រុមហ៊ុនកែច្នៃ ខ្វះកម្លាំងពលកម្ម និងមានអ្នកជំនាញតិច ដូច្នេះ ប្រសិនបើការបញ្ជាទិញច្រើន គឺគេនឹងធ្វើឲ្យការកែច្នៃ មិនអាចទាន់ពេលបានឡើយ។

ភាគីចិនបានយល់ព្រម និងអនុញ្ញាតឲ្យកសិដ្ឋានចិញ្ចឹមត្រីប្រាទាំង៣កន្លែង ចុះបញ្ជីជាមួយ រដ្ឋបាលជលផល ដើម្បីនាំត្រីប្រាទៅប្រទេសចិន។ ក្រៅពីត្រីប្រា, មន្ត្រីជលផលរំពឹងថា ត្រី Tilapia ទីឡាព្យ៉ា ក៏អាចជាគោលដៅនៃទីផ្សារប្រទេសចិន ដោយសារ កម្ពុជាអាចមានសមត្ថ ភាពផលិតត្រីប្រភេទនេះ មានសាច់ល្អ ដែលជាគោលដៅទីផ្សារអន្ដរជាតិ៕

ads banner