ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបញ្ចប់រាល់ភារកិច្ចការងារដែលបានចាប់ផ្តើមនានាឲ្យបានរួចរាល់នៅក្នុងថ្ងៃនេះ។ ការពន្យាពេលមិនមែនជាជម្រើសល្អប្រសើរនោះទេ។ ទន្ទឹមនឹង នេះអ្នកអាចមានបញ្ហាមិនសូវចុះសម្រុងគ្នាខ្លះនឹងមនុស្សនៅជុំវិញខ្លួន រួមទាំងថ្នាក់លើផង ដែរ ដូច្នេះសូមកុំពិភាក្សារឿងក្រៅពីការងារ។ ហើយបើអាច គួររក្សាគម្លាតសិនទើបជាការល្អ ប្រសើរ។ ចូរស្វែងរកឳកាសដើម្បីបំពេញលក្ខខណ្ឌការងារ និងការវិនិយោគ។ ក្នុងនោះ សូមអ្នកថែរក្សាគ្រប់គ្រងពេលវេលា ដោយមិនចូល រួមក្នុងសកម្មភាពដែលឥតប្រយោជន៍ ក្រៅពីនេះ ហាមប្រាមដាច់ខាតមិនឲ្យមានការសង្ស័យដោយគ្មានមូលដ្ឋាន។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារថ្ងៃនេះមានដំណើរការល្អប្រសើរ ប៉ុន្តែលោកអ្នក អាចមានការខ្សត់ខ្សោយពេលវេលាខ្លះនៅរវាងពេលព្រឹក។ ចូររៀបចំការងារសំខាន់ធ្វើឲ្យ បានរួសរាន់ ហើយក៏មិនគួរចាប់យកការងារច្រើនធ្វើក្នុងពេលតែមួយដែរ។ ការធ្វើទំនាក់ ទំនងគួរតែស្ថិតក្នុងកំរិតណាមួយដែលអាចគ្រប់គ្រងបាន។ សម្រាប់ការងារដែលមិនទាក់ទង នឹងការទទួលខុសត្រូវរបស់ខ្លួន មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះទេ ពីព្រោះផលដែលកើត ចេញពីការងារនោះមិនមានភាពស្ថិតស្ថេរ និងត្រឹមត្រូវនោះទេ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងារទាំងឡាយរបស់អ្នកនឹងទទួល បានភាពជោគជ័យគួរឲ្យមានមោទនក្រៃលែង។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី លោកអ្នកមិន អាចធ្វើឲ្យមានភាពយឺតយ៉ាវក្នុងាការអនុវត្តការងារនោះទេ។ លើសពីនេះ សូមមានទទួល ខុសត្រូវខ្ពស់ ហើយចូរធ្វើឲ្យវា ក្លាយទៅជាច្បាប់ទំលាប់របស់ការងារ។ ចំណែកការធ្វើទំនាក់ ទំនងនានាជាមួយមនុស្សក្នុងក្រុម និងដៃគូពាណិជ្ជកម្មគួរតែធ្វើឲ្យបានខ្ជាប់ខ្លួន និងប្រកប ដោយភាពស្មោះត្រង់។ ប្រការប្រយ័ត្នក្នុងពេលនេះ គឺធ្វើយ៉ាងណាកុំប្រថុយ បើអ្នកមិនដឹង។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជម្លោះ ឬការអាក់អន់ចិត្តខ្លះ អាចកើតឡើងទៅបាន ដូច្នេះសូមរស់នៅដោយភាពប្រុងប្រយ័ត្ន និងអនុគ្រោះឲ្យបានច្រើន បំផុត។ វាគ្មានហេតុផលណាមួយដែលត្រូវការភាពចាញ់ឈ្នះនោះទេ។ ដោយឡែក ការងារ របស់អ្នកនឹងទទួលបានភាពជោគជ័យរាល់ករណីទាំងអស់ ប្រសិនបើអ្នកស្វែងរកឳកាសក្នុង ការដោះចេះ ឬចាយវាយលុយកាក់ដោយភាពត្រឹមត្រូវ។ កុំបន្តធ្វើការសន្យាទទេ ព្យាយាម វិនិយោគលុយដោយភាពឆ្លាតវៃ ហើយចាប់អារម្មណ៍ជាពិសេសទៅលើពត៌មាននានា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមធ្វើសកម្មភាពការងារឲ្យបាន ត្រឹមត្រូវ។ លោកអ្នកគួរតែព្យាយាមបញ្ចប់ការងារទាំងឡាយឲ្យបានចប់រួចរាល់ ហើយបើអាចធ្វើបានគួរតែបញ្ចប់អោយអស់នៅរវាងពេលព្រឹក។ សូមប្រើប្រាស់វេលាថ្ងៃដើម្បីពិនិត្យ វាយតម្លៃលើគម្រោងផែនការ និងវិធីសាស្រ្ត ដោយសារក្នុងពេលនេះ លោកអ្នកក៏មានរង ផលប៉ះពាល់ខ្លះពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ ជាពិសេស សូមកុំពាក់ព័ន្ធនឹងបញ្ហាលុយ កាក់ជាមួយមនុស្សនៅក្នុងក្រុម ពីព្រោះបញ្ហាលុយកាក់ទាំងឡាយនឹងក្លាយទៅជាប្រភព នៃបញ្ហាធំ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្ត្រណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់បន្ថែម អំពីពត៌មានទាក់ទងនឹងបញ្ហាផ្លូវការ ពីព្រោះលោកអ្នកមានគ្រោះក្នុងការបាត់បង់ពត៌មាន លម្អិតសំខាន់ៗមួយចំនួន ដែលអាចបង្ករជាបញ្ហានៅកន្លែងធ្វើការ។ ក្នុងនោះដែរ សូមផ្តោត ការយកចិត្តទុកដាក់ទៅលើលទ្ធផល លោកអ្នកត្រូវតែចំណាយពេលតាមដានជានិច្ច ទើប អ្នកមានលទ្ធភាពកែលម្អភាពប្រែប្រួលដែលមិនប្រក្រតីទៅរកភាពជោគជ័យវិញបាន។ ក្នុង នោះទំនាក់ទំនងតូចធំនានានឹងក្លាយជាគ្មានប្រយោជន៍ទេក្នុងពេលនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកអាចបញ្ចប់ការងារទាំងឡាយបាន ទាន់ពេលវេលា និងងាយស្រួលបំផុត។ លោកអ្នកក៏អាចក្លាយជាអ្នកចាត់ចែងការងារ ឬគ្រប់ គ្រងការងារបានល្អប្រសើរផងដែរ។ ពាក្យសំដីរបស់អ្នកមានឥទ្ធិពលទៅលើមនុស្សដែលនៅ ក្រោមបង្គាប់ណាស់ ដូច្នេះភាពងាយស្រួលក្នុងការងារគឺអាចធ្វើទៅបាន។ ប្រការសំខាន់ បំផុតសូមយកចិត្តទុកដាក់ទៅលើពេលវេលានៃការអនុវត្តកាតព្វកិច្ចរបស់អ្នក។ កុំសម្រាក ម៉ោង ឬចំណាយពេលវេលាច្រើនសម្រាប់អាហារថ្ងៃត្រង់ ពីព្រោះការងារខ្លះត្រូវការពេល ច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស យ៉ាងច្រើនដើម្បីបង្កើនកំរិតហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍ កែប្រែមុខមាត់ថ្មីក្នុងអាជីព។ មិនត្រឹម តែប៉ុណ្ណោះក្នុងរយៈពេលដ៏ខ្លីបន្តិចទៀតនេះ អ្នកនឹងទទួលបានការងារធំ និងលុយកាក់ច្រើន ដូច្នេះសូមត្រៀមខ្លួនឲ្យបានប្រសើរឆ្លើយតបទៅនឹងការងារឲ្យទាន់ពេលវេលា។ ក្នុងរយៈ ពេលនេះលោកអ្នកក៏អាចចាប់ផ្តើមការងារបណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបាន ប៉ុន្តែគ្រាន់តែ ផលចម្រើនដ៏លើសលុបនឹងកើតឡើងនៅពេលខាងមុខ។ ចំពោះទំនាក់ទំនង ក្នុងពេលនេះ មានដំណើរការល្អប្រសើរណាស់ លោកអ្នកអាចទាញទឹកចិត្តមនុស្សដោយងាយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ សូមមានការប្រុងប្រយ័ត្នរាល់ពេលធ្វើប្រតិបត្តិការណ៍ការងារ ពិសេសក្នុងពេលសម្រេចចិត្ត ឬការចុះហត្ថលេខា។ ឳកាសដែលអ្នកមានភាពខ្វះចន្លោះផ្នែក ឯកសារមានច្រើន។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅក្នុងថ្ងៃនេះ ពីព្រោះការខិតខំនប្រឹងប្រែង របស់អ្នកនឹងស្ទើរតែឥតប្រយោជន៍សោះ។ ជាការពិត លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះ ទេ ប៉ុន្តែវាល្មមនឹងរំខានដល់លទ្ធផលដែលអ្នករំពឹងទុក។ ផ្ទុយទៅវិញ លោកអ្នកមានពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញ ឬបញ្ចប់ការងារទាន់ពេលវេលា។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានភាពចម្រើនលូត លាស់យ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះវាគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ចូរធ្វើការងារតាម គម្រោង ឬទទួលយកការផ្តល់ការផ្តល់ឳកាសទាំងឡាយដែលនឹងកើតឡើងចំពោះអាជីព អ្នកថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមទុកចិត្តលើចំណេះដឹងជំនាញរបស់ខ្លួនឯង ហើយព្យាយាម ធ្វើការជាមួយទំនួលខុសត្រូវ។ ក្នុងនោះដែរ សូមកុំព្យាយាមធ្វើតាមចិត្តរបស់អ្នកដទៃ ពីព្រោះអ្នកនឹងពិបាកក្នុងការសម្រេចចិត្ត ហើយក៏អាចជះឥទ្ធិពលលើលទ្ធផលការងារ និងទិន្នផលសម្រេចធំនៅក្នុងពេលានេះ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកស្ថិតនៅក្នុងស្ថានភាពដ៏រស់រវើក។ អ្នកអាចបំពេញការងារដោយងាយស្រួល ហើយជោគជ័យ។ ការបណ្តាក់ទុនធំអាចធ្វើទៅ បាន ហើយការចាកចេញពីស្ថានភាពចាស់ ក៏ជាពេលវេលាសមប្រកបផងដែរ ដូច្នេះអ្នកមិន គួរបណ្តោយខ្លួនធ្វើការក្នុងបរិយាកាសដែលអ្នកមិនពេញចិត្តនោះទេ។ អ្នកក៏មិនគួរស្ថិតនៅ ក្រោមការសម្រេចចិត្តរបស់គេដែរ សូមជឿជាក់លើខ្លួនឯងឲ្យបានច្រើនជាងការស្តាប់មតិ យោបល់ទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអាជីវកម្ម និងការងារធម្មតាគួរតែទទួល បានលទ្ធផលល្អប្រសើរជាងការងារធំ ដូច្នេះមិនគួរសាកល្បងចំណាយពេលវេលា និងលុយ កាក់លើករណីទាំងនោះទេ។ ហោរាសាស្រ្តអាជីពឲ្យលោកអ្នកនៅជាប់នឹងជាមួយការងារ តាមទម្រង់ធម្មជាតិរបស់វា ហើយមានការប្រុងប្រយ័ត្នចំពោះការអនុវត្តនានា។ អ្នកមិនគួរ ចូលរួមក្នុងដំណើរផ្សងព្រេងដែលគួរឲ្យសង្ស័យណាមួយនោះទេ បើគ្រាន់តែចង់បង្ហាញការ ទទួលខុសត្រូវរបស់អ្នកទៅមិត្តរួមការងារ។
ចំណាំៈ
ឆ្នាំទាំង៦ ខាល ថោះ មមី មមែ រកា ច រាសីឡើងខ្ពស់ត្រដែត។ រាល់ការចរចាក្នុងថ្ងៃនេះនឹង ជួបតែលទ្ធផលល្អ។ លោកអ្នកក៏រំពឹងថាមានដំណើរបេសកកម្មដ៏ជោគជ័យផងដែរ។